លោកតាវ៉ិចទ័រ ចូលសម្តែងម្តង អង្គុយសើចហៀរទឹកភ្នែក សម្តែងមិនចង់ចេញ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ អ្នកដឹកនាំសម្តែងបែបកំប្លែងនៅក្នុងក្រុមនាយពាក់មី លោកតាវ៉ិចទ័រ បានសាងប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយបានដឹកនាំយ៉ាងល្អ នៅក្នុងការសម្តែងគ្រប់សាច់រឿងយ៉ាងគួរឲ្យសរសើរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខលោកនៅក្នុងការសម្តែងជាលើកដំបូង ​ដែលមើលទៅពិតជាប្លែកភ្នែក ស្របពេលដែលលោកធ្លាប់តែជាអ្នកដឹកនាំ នៅក្នុងការសម្តែងនានានៅតាមកញ្ចក់ទូរទស្សន៍។ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ ការសម្តែងជាលើកដំបូងរបស់លោកហាក់ដូចជារអាក់រអួលបន្តិច ស្របពេលដែលមានការផ្ទុះសំណើចយ៉ាងខ្លាំងពេលដែលសម្តែង និងធ្វើឲ្យអ្នកទស្សនាវីដេអូក្រៅឆាកមួយនេះ អស់សំណើចទៅតាមលោកជាខ្លាំង។ទន្ទឹមនឹងការសម្តែងលើកដំបូង មានការលំបាកបែបនេះយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែធ្វើបានយ៉ាងល្អ ប្រឹងទប់សំណើចរបស់ខ្លួនរហូតដល់សម្តែងឈុតនេះចប់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះបណ្តាអ្នកគាំទ្រជាច្រើនក៏បានធ្វើការ សរសើរដល់លោកគ្រប់គ្នា ដែលបានប្រែខ្លួនជាអ្នកសម្តែងបែបនេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
លោកតាវ៉ិចទ័រ
លោកតាវ៉ិចទ័រ
លោកតាវ៉ិចទ័រ
លោកតាវ៉ិចទ័រ
លោកតាវ៉ិចទ័រ ពេលសម្តែង
លោកតាវ៉ិចទ័រ ពេលសម្តែង
លោកតាវ៉ិចទ័រ ពេលសម្តែង