តិចអត់ដឹង! ក្រុមចម្រៀងកូរ៉េ TVXQ និង BTS សុទ្ធតែជាក្រុមល្បីលំដាប់កំពូល នៅក្នុងប្រទេសជប៉ុន

ជប៉ុន៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្រទើបតែបានលើកឡើង ពីសមិទ្ធផលរបស់ក្រុមចម្រៀងប្រុសកូរ៉េដ៏ល្បីល្បាញ ដែលទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងប្រទេសជប៉ុន។ក្នុងនោះរួមមានក្រុមចម្រៀង TVXQ ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមចម្រៀងកំពូលជំនាន់ទី២ និងក្រុមចម្រៀង BTS ដែលជាក្រុមកំពូលជំនាន់ទី៣ នៅក្នុងប្រវត្តិសាស្រ្ត Kpop។គួរបញ្ជាក់ផងដែរថា TVXQ ធ្លាប់បានទាក់ទាញអ្នកទស្សនា ដល់ទៅជាង ១លាននាក់ នៅក្នុងដំណើរកម្សាន្តតន្រ្តីទេសចរណ៍របស់ពួកគេ នៅប្រទេសជប៉ុន ដោយក្នុងនោះមានចំនួន ២០ឆាក ក្នុងនោះដែរមានការប្រគំតន្រ្តីដល់ទៅ ៣ឆាកនៅឯ Nissan Stadium  ដែលមានអ្នកទស្សនាដល់ទៅ ២២៥,០០០ នាក់ រកចំណូលសរុបទាំងអស់បានប្រហែលជា ៥១,១លានដុល្លារ។សម្រាប់ក្រុមចម្រៀង BTS វិញនោះ ពួកគេទាក់ទាញអ្នកទស្សនាបានចំនួន ១០១.៥៥៤នាក់ និងចំណូលបានប្រមាញជា ៩,៨ លានដុល្លារ នៅក្នុងការប្រគំតន្រ្តីនៅឯ Yanmar Stadium ប្រទេសជប៉ុនចំនួន ២ឆាក។ ការសម្ដែងនៅឯ Shizuoka Stadium ចំនួន២ឆាក មានអ្នកទស្សនាចំនួន ១០៧.១៥៣ នាក់ រកចំណូលបាន ១០,៤ លានដុល្លារ។ យ៉ាងមិញដំណើរកម្សាន្តតន្រ្តីទេសចរណ៍របស់ BTS គឺនៅតែមានជាបន្តបន្ទាប់ ដូច្នេះយើងនៅមិនទាន់អាចសរុបបាននៅឡើយទេថា ពួកគេរកចំណូលនៅក្នុងប្រទេសជប៉ុន សរុបទាំងអស់បានប៉ុន្មាននោះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព TVXQ
រូបភាព TVXQ
រូបភាព TVXQ
រូបភាព BTS
រូបភាព BTS
រូបភាព BTS