នៅចាំបទ “ភ្លើង” និង “ឲ្យអូនក្បត់បងម្តេចទៅ” ទេ? យក់ ថិតរដ្ឋា យកច្រៀងម្តងទៀត ពីរោះណាស់ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះជាតារាចម្រៀងចាស់វស្សាជ្រកក្រោមផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា មិនសូវចេញបទចម្រៀងនៅលើទីផ្សាក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗដដែល។ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គម អ្នកនាង យក់ ថិតរដ្ឋា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រមែនទែន​ ក្រោយឃើញតារាស្រីរូបនេះបង្ហោះវីដេអូបង្ហាញអំពីសកម្មភាពរបស់ខ្លួន ក្នុងកម្មវិធីប៉ុស្តិ៍ PNN ដោយរូបនាងបានសំណូមពរឲ្យច្រៀងបទខ្លួនដែលល្បីកាលពីជាង១០ឆ្នាំមុន មានចំណងជើងថា “ភ្លើង” និង “ឲ្យអូនក្បត់បងម្តេចទៅ”។ក្នុងនោះដែរ នាងបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ព្រោះថាអ្នកគាំទ្រខានលឺនាងច្រៀងបទចម្រៀងនេះផ្ទាល់អស់រយៈពេលជាយូរណាស់មកហើយ។ម៉្យាងវិញទៀត សម្រាប់បទចម្រៀងពីរបទនេះដែរ អ្នកនាង យក់ ថិតរដ្ឋា បានទទួលការសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកគាំទ្រនូវសម្លេងរបស់នាងនៅតែពីរោះដដែល មិនប្រែប្រួលនោះឡើយ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
សកម្មភាពលើឆាក