អបអរសាទរ! ក្រោយរៀបការជាង២ខែ ឱក សុគន្ធកញ្ញា មានផ្ទៃពោះហើយ

ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាងឱក សុគន្ធកញ្ញា បានប្រកាសដំណឹងជាសាធារណៈ ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។បើយោងគណនីហ្វេសប៊ុកជាផ្លូវការរបស់នាង បានផុសរូបមួយសន្លឹក បញ្ជាក់ថា ពេលនេះនាងកំពុងតែមានផ្ទៃពោះកូនដំបូង ក្រោយពីរៀបការរយៈជាង២ខែកន្លងមក។ ជាមួយគ្នានោះដែរនាងបានភ្ជាប់ពាក្យមួយឃ្លាដ៏មានន័យថា៖ក្រោយពីទទួលបានដំណឹងនេះមានអ្នកគាំទ្រជាច្រើន ចូលទៅComment សម្តែងការរីករាយ ចំពោះចំណងដៃអាពាហ៍ពិពាហ៍ដ៏មានតម្លៃ របស់នាង ជាមួយស្វាមី៕ សូមទស្សនារូបភាពខាងក្រោម៖
អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី
រូបដែលផុសនៅក្នុងហ៊្វេសប៊ុក