ចេះតែឆ្ងល់ ហេតុអី្វបានក្រោកយឺត តាមពិតឆ្មាចុចបិទម៉ោងរោទិ៍រាល់ព្រឹក (មានវីដេអូ)

  • អាទិត្យ ០៤ សីហា, ២០១៩ ១៤:៤៣
ប្រេស៊ីល៖ សត្វឆ្មាមួយក្បាលមានឈ្មោះថា Joaquim បានចុចបិទម៉ោងរោទិ៍ជារៀងរាល់ព្រឹក បណ្ដាលឲ្យម្ចាស់របស់វា មានការងឿយឆ្ងល់ ហេតុអ្វីបានជាដេកជ្រុលម៉ោងទៅធ្វើការជារឿយៗ?លុះដល់ថ្ងៃមួយពេលព្រឹកព្រលឹម ម្ចាស់របស់សត្វឆ្មាក៏បានសម្រេចចិត្តថាចាំលួចថតចង់ដឹងមានរឿងអ្វីនៅពេលដែលម៉ោងចាប់ផ្ដើមរោទិ៍ ពេលនោះស្រាប់តែសត្វឆ្មាបានហក់លោតឡើងទៅលើតុក្បែរគ្រែ រួចប្រើក្រញាំរបស់វាព្យាយាមប៉ះទៅលើកញ្ចក់ទូរស័ព្ទ រហូតដល់បាត់សំឡេងម៉ោងរោទិ៍។ ក្រោយពីបានឃើញសកម្មភាពរបស់សត្វឆ្មារួចមក ម្ចាស់របស់វាបានផ្ទុះសំណើចជាខ្លាំង។
សត្វឆ្មាកំពុងព្យាយាមប្រើក្រញាំប៉ះកញ្ចក់ទូរស័ព្ទ
បន្ទាប់ពីបានថតវីដេអូរួចហើយ នារីដែលជាម្ចាស់ឆ្មាបានបង្ហោះទៅលើអ៊ីនធើណែតដោយសរសេរថា៖វីដេអូនេះក៏បានល្បីល្បាញនៅលើបណ្ដាញយូធូបផងដែរ មានអ្នកចូលទស្សនាប្រមាណ៧សែនដង៕សូមទស្សនាវីដេអូខាងក្រោម៖