Jimin ក្លាយជាតារាចម្រៀងកូរ៉េ ដែលជោគជ័យបំផុត នៅក្នុង Spotify

កូរ៉េខាងត្បូង ៖​ តារាចម្រៀងប្រុសល្បីឈ្មោះ Jimin សមាជិកក្រុម BTS គឺជាតារាប្រុសកូរ៉េដំបូងបង្អស់ ដែលទទួលបានចំនួន ៥០លាន streams នៅក្នុង Spotify ជាមួយនឹងបទចម្រៀងល្បីៗដល់ទៅ ៣បទ។បទចម្រៀងទោលរបស់ Jimin ទាំង៣ ដែលទទួលបានការចូលស្ដាប់ច្រើនជាង ៥០លាន streams រួមមានបទ Lie បទ Intro: Serendipity និង Serendipity (Full Length Edition)។ ក្នុងនោះដែរ សិល្បករកូរ៉េចុងក្រោយបង្អស់ ដែលទទួលបានការគាំទ្រប្រហាក់ប្រហែលនឹង Jimin គឺមានតែ PSY ម្នាក់ប៉ុណ្ណោះ ប៉ុន្តែមានតែបទចម្រៀង ២បទទេ គឺបទ Gangnam Style និងបទ Gentleman។មិនត្រឹមតែប៉ុណ្ណោះទេ បទចម្រៀងដទៃទៀតរបស់ Jimin ត្រូវបានគេរំពឹងទុកថា នឹងទទួលបាន ៥០លាន streams ជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជា ៧ខែមុខនេះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin