ហ៊ាន ឬមិនហ៊ាន?? បើចង់បាន Sane ខ្លាំងណាស់!! Man City ទារ Bayern តម្លៃខ្លួន……..

  • អាទិត្យ ០៤ សីហា, ២០១៩ ១៥:៣៤
អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានទាមទារតម្លៃខ្លួនដល់ទៅ ១៤០លានផោន ចំពោះកីឡាករជម្រើសជាតិអាល្លឺម៉ង់ Leroy Sane បើសិនជា Bayern Munich ចង់បានកីឡាកររូបនេះទៅរួមក្លិបសម្រាប់រដូវកាលក្រោយ។
កីឡាករ Leroy Sane
Bayern Munich ត្រូវបានគេដឹងថា បានចាប់អារម្មណ៍ក្នុងការអន្ទងចង់បានកីឡាករវ័យ ២៣ឆ្នាំ Sane ជាយូរមកហើយ ប៉ុន្តែក្លិប Man City ដូចជាមិនមានចេតនាក្នុងការលក់កីឡាកររូបនេះសោះ ដោយអ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ធ្លាប់បាននិយាយថាលោកសង្ឃឹមយ៉ាងជឿជាក់ថា Sane នឹងបន្តរួមរស់ជាមួយក្លិប។ មិនត្រឹមតែប៉ុណ្ណោះ ក្លិប Man City ក៏បាននិងកំពុងរៀបចំកិច្ចសន្យាថ្មីដែលមានសុពលភាពដល់ឆ្នាំ ២០២៣ ដែលនឹងតម្លើងថ្លៃពលកម្មទៅឲ្យ Sane រហូតដល់ ១៧០ ០០០ផាន ក្នុងមួយសប្ដាហ៍ ដែលបច្ចុប្បន្ន Sane ទទួលបានត្រឹម ១០៥ ០០០ផោន ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ យ៉ាងណាមិញ បើតាមប្រភពពីប្រទេសអាល្លឺម៉ង់ ក្លិបជើងឯកក្របខណ្ឌ Bundesliga គឺ Bayern Munich បានយល់ព្រមក្នុងការផ្ដល់កិច្ចសន្យារយៈពេល ៥ឆ្នាំជូន Sane អមជាមួយនឹងថ្លៃនឿយហត់ ១៨.៣១លានផោន ក្នុងមួយឆ្នាំ ដោយស្មើនឹង ៣៥០ ០០០ផោន ក្នុងមួយសប្ដាហ៍ គ្រាន់តែចរចារឿងតម្លៃខ្លួនជាមួយ Man City មិនទាន់ត្រូវ។ គួរបញ្ជាក់ដែរថា Sane គឺជាគោលដៅទីមួយរបស់ Bayern Munich សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈក្លិប Man City ចង់បន្តរក្សាកីឡាកររូបនេះឲ្យនៅបន្ត ហើយកីឡាករផ្ទាល់ ក៏មិនទាន់បានប្រាប់ទៅកាន់ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Premier League ថារូបគេចង់ចាកចេញឬអត់ដែរ៕
កីឡាករ Leroy Sane
ប្រភព៖ All Football