មកស្គាល់តារាកូរ៉េទាំង៦រូប ដែលអាចនិយាយបានលើសពី៣ភាសា!

កូរ៉េខាងត្បូង៖ ការដែលយើងអាចនិយាយភាសាដទៃ ក្រៅពីភាសាកំណើតរបស់ខ្លួនជារឿងមួយដែលល្អ ព្រោះអាចជួយសម្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ជាក់ស្តែងតារាកូរ៉េទាំង៦ដួងនេះ ពួកគេសុទ្ធតែអាចនិយាយបានលើសពី៣ភាសា ដែលមានភាពងាយស្រួលខ្លាំងសម្រាប់ពួកគេ រាល់ពេលមានការប្រគំតន្រ្តីនៅតាមបណ្តារប្រទេសនានា ហើយថែមទាំងមានភាពងាយស្រូលកាន់តែខ្លាំង ក្នុងការនិយាយសំណេះសំណាលទៅកាន់អ្នកគាំទ្រទៀតផង។ចង់ដឹងថាតារាទាំង៦ដួងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖១.  Jackson ក្រុមGOT7Jackson និយាយបានរហូតដល់ទៅ៤ភាសា មានដូចជាកូរ៉េ អង់គ្លេស ចិន និងចិនកុកងឺ។
Jackson
២. Lisa ក្រុមBLACKPINK Lisa អាចនិយាយបាន៤ភាសា មានដូចជា ថៃ កូរ៉េ អង់គ្លេស និងជប៉ុន។
Lisa
៣. RM ក្រុមBTS RM និយាយបាន៣ភាសា មានដូចជា កូរ៉េ អង់គ្លេស និងជប៉ុន។
RM
៤. Mark ក្រុមGOT7 Mark និយាយបាន៣ភាសា មានដូចជា អង់គ្លេស កូរ៉េ និងចិន។
Mark
៥. BamBam ក្រុមGOT7BamBam និយាយបាន៣ភាសា មានដូចជា ថៃ អង់គ្លេស និងកូរ៉េ។
BamBam
៦. Key ក្រុមSHINee Key និយាយបាន៣ភាសា មានដូចជា កូរ៉េ ជប៉ុន និងអង់គ្លេស។
Key