Kangta តារាជើងចាស់របស់ SM ប្រកាសរំសាយការចេញបទថ្មី ក្រោយត្រូវស្រីសង្សារចាស់ទម្លាយចរិតព្រាន

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៤ ខែសីហានេះ Kangta តារាប្រុសជើងចាស់ប្រចាំនៅក្នុងផលិតកម្ម SM បានបង្ហោះសារប្រកាសថ្មីមួយ នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។ ក្នុងដោយនោះ លោកបានធ្វើការសុំទោសជាសាធារណៈ ចំពោះហ្វេនៗ និងគ្រប់គ្នាដែលទទួលរងនូវការឈឺចាប់ ព្រោះតែលោក។គួរបញ្ជាក់ផងដែរថា មុននេះមិនយូរប៉ុន្មាន Kangta ត្រូវបានគេទម្លាយថា ធ្លាប់ទាក់ទងតារាស្រីជាច្រើននាក់។ ទំនាក់ទំនងស្នេហា រវាងលោកនិងពួកនាង បានចាប់ផ្ដើមយ៉ាងអាថ៌កបាំង គ្មានអ្នកណាម្នាក់បានដឹងនោះទេ រហូតដល់ពេលបែកគ្នាទៅវិញ ទើបមានមនុស្សទម្លាយវា។ ប៉ុន្តែក្នុងនោះដែរ Kangta ត្រូវបានតារាស្រីម្នាក់ អះអាងថាលោកបានបោកប្រាស់ ការជឿទុកចិត្តរបស់នាង ដោយទាក់ទងមនុស្សស្រីជាច្រើននាក់ ក្នុងពេលតែមួយ។យ៉ាងណាមិញ នៅក្នុងសេចក្ដីប្រកាសកាលពីព្រឹកមិញនេះ Kangta ក៏បានបញ្ជាក់ផងដែរថា លោកបានសម្រេចចិត្តរំសាយចោលនូវគម្រោង ចេញអាល់ប៊ុមចម្រៀងថ្មីហើយ៕  ទស្សនារូបភាពខាងក្រោម ៖
រូបភាព Kangta
រូបភាព Kangta
រូបភាព Kangta
រូបភាព Kangta
រូបភាព Kangta