ក្លិបយក្សមួយនៅអង់គ្លេស ចង់ខ្ចី Coutinho ពី Barcelona ប៉ុន្តែមិនមែន Liverpool នោះទេ!!

  • អាទិត្យ ០៤ សីហា, ២០១៩ ១៦:០៥
អេស្ប៉ាញ៖ នាយកប្រតិបត្តិរបស់ក្លិបកាំភ្លើងធំ Arsenal កំពុងតែរៀបចំកិច្ចពិភាក្សាផ្លូវការជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងការចរចាខ្ចីជើងអតីតខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Philippe Coutinho
កីឡាករPhilippe Coutinho
Coutinho បានចាកចេញពីកីឡដ្ឋាន Anfield របស់ Liverpool ទៅចូលរួមជាមួយ Barcelona កាលពីខែមករា ឆ្នាំ២០១៨ ជាមួយតម្លៃខ្លួន ១៤២លានផោន ប៉ុន្តែគេមិនទាន់អាចបង្ហាញទម្រង់លេងទាក់ទាញ ឲ្យសមនឹងតម្លៃខ្លួននៅឡើយ។ខណៈដែលក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ ក៏មានគំនិតក្នុងការបញ្ចេញរូបគេ ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ ហើយ Arsenal បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ ដើម្បីមកបន្ថែមតំបន់ប្រយុទ្ធនារដូវកាលក្រោយ នេះបើតាមប្រភពពីប្រទេសអេស្ប៉ាញ។ គួរបញ្ជាក់ដែរថា ការចាប់អារម្មណ៍លើ Phillpe Coutinho អតីតខ្សែប្រយុទ្ធរបស់ Liverpool  នេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយ Arsenal បំបែកកំណត់ត្រាតម្លៃខ្លួនក្លិប ៧២លានផោន ក្នុងការនាំចូលខ្សែប្រយុទ្ធ Nicolas Pepe ពី Lille៕
កីឡាករ Philippe Coutinho
ប្រភព៖​ Mirror