មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! មួយកែងបត់ក (មានវីដេអូ)

  • អាទិត្យ ០៤ សីហា, ២០១៩ ១៧:១២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ម្សិលមិញ កីឡាករកម្ពុជា វ៉ាន់ វឿន បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ លីងលំ​ ប៉.យុទ្ធភូមិ ដោយត្រូវកីឡាករថៃ វាយឲ្យសន្លប់ក្នុងទឹកទី៣។
កីឡាករ វ៉ាន់ វឿន និងកីឡាករថៃ លីងលំ
ក្នុងទឹកទីមួយ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ ដោយស្ទាបស្ទង់គ្នាតាមបច្ចេកទេស។ ចូលទឹកទីពីរ ទាំងកម្ពុជា និងថៃចាប់ផ្ដើមលែងស្ទាបស្ទង់ និងចេញអាវុធវាយទៅលើគ្នា។ យ៉ាងណាចូលមកដល់ទឹកទីបី ដើមទឹក កីឡាករថៃ បានវាយ វ៉ាន វឿន ឲ្យរាប់ម្ដង មុននឹងវាយកែងឲ្យសន្លប់នៅខាងចុងទឹក៕ចង់ដឹងថាការប្រកួតនោះ កីឡាករថៃ លីងលំ ប្រើកែងវាយទៅលើ វ៉ាន់ វឿន យ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!ប្រភព៖ Sport Zone