សូមសរសើរ មិនថា សាច់រឿងប្រភេទណា ក៏ឌុច លីដា អាចដើរតួបានគ្រប់ចរិត គ្រប់ស្ថានភាព (មានវីដេអូ)

ភ្នំពេញ៖ កញ្ញា ឌុច លីដា ជាតារាស្រីម្នាក់ ដែលត្រូវគេលើកជា តារាដែលឆ្នើ​ម នៅក្នុងខ្សែភាពយន្តខ្មែររ ដែលគ្រប់ផលិតកម្ម មិនដែលរំលងនាងនោះទេ ដោយសារតែដឹងថា នាងមិនដែលធ្វើឲ្យផលិតករណាមួយ អាក់អន់ស្រពន់ចិត្តនោះទេ។ក្នុងនោះដែរ បើក្រឡេកមើលស្នាដៃសម្តែងរបស់តារាស្រីរូបនេះ គឺពិតជាមិនសរសើរមិនបាន ពីទេពកោសល្យរបស់នាង ដែលធ្វើឲ្យអ្នកមើលជក់ចិត្តទៅតាមនាងផងដែរ។ ជាពិសេស តើអ្នកដឹងទេថា នាងអាចដើរតួបានគ្រប់យ៉ាង មិនថា តួកាច តួស្លូត តួស៊ិចស៊ី ឬជាអ្វីក៏ដោយ ក៏នាងអាចធ្វើបានដែរ ។ដោយសារតែបែបនេះហើយ បានជា ឌុច លីដា ក្លាយជា​តារា ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងរឿងខ្មែរ ព្រោះតែខ្លួននាងម្នាក់ អាចដើរតួបានច្រើន មិនចាញ់តារារៀមច្បងប៉ុន្មានទេ៕១) រឿង​ កូនពស់កេងកង៖ រឿងនេះ នាងត្រូវយកពស់ជាច្រើន ពាក់នៅលើក្បាលរបស់នាងជាច្រើនឈុត ដោយមិនខ្លាចរអាសូម្បីតែបន្តិច។ ២) រឿង ការពារឧក្រិដ្ឋកម្ម JailBreak ៖ ជារឿងប្រភេទវាយប្រហារ ដោយក្នុងនោះ នាងក៏បានដើរតួ​ជា​វាយតប់ធាក់​​មិនណយផងដែរ ដែលខុសប្លែកជាងរឿងមុនៗរបស់នាង​ធ្លាប់ ដើរតួចរិតផ្សេង។៣) ទឹកម្តាយម្តាយសម័យថ្មី ៖ នាងបានដើរតួជានារីស៊ិចស៊ី ហាយសូរ និងជាក្មេងទំនើង មិនស្តាប់បង្គាប់ម្តាយឪពុក ហើយចំពោះរឿងនេះ បានស្លៀកឈុតស្អាតៗ និងស៊ីវិល័យខ្លាំង។៤) រឿងក្រៅប្រទេស៖ ចំពោះរឿងមួយនេះ ក៏មិនទាន់ដឹងថា ក្រុមផលិតករក្រៅស្រុក ថតចប់ឬនៅ ហើយអ្វីដែលចាប់អារម្មណ៍ ឌុច លីដា ក៏ត្រូវបានគេជ្រើសរើសឲ្យដើរតួក្នុងរឿងនោះដែរ តែនាងបែរជាដើរតួជាដូនជី។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាងនៅតែពេញចិត្ត ចំពោះការដើរតួរឿងបែបនេះ ទោះនាងគ្មានសក់ (បច្ចេកទេសតុបតែងសក់ឲ្យត្រងោល) ក៏ដោយ៕