ក្រុមកីឡាករវាយកូនគោលលើទឹកកកចិន វាយគ្នាជាមួយក្រុមកីឡាករហុងកុង ផ្អើលពេញទីលានការប្រកួតកីឡាជាតិ (មានវីដេអូ)

  • ច័ន្ទ ០៥ សីហា, ២០១៩ ០៩:២៨
ចិន៖ ក្រុមកីឡាករថ្នាលយុវជនវាយកូនគោលលើទឹកកក មកពីទីក្រុងសិនជិន ត្រូវបានថតជាប់សកម្មភាពវាយលើក្រុមកីឡាករហុងកុង នាទីលាននៃការប្រកួតថ្នាក់ជាតិក្នុងទីក្រុង Chengde។យោងតាមប្រភពបានឱ្យដឹងថា ខណៈពេលក្រុមកីឡាករវាយកូនគោលលើទឹកកកហុងកុង កំពុងនាំមុខ ១១ ទល់នឹង ២ ដែលជិតដល់ម៉ោងបញ្ចប់ការប្រកួតទៅហើយនោះ ស្រាប់តែមិនដឹងជាមានមូលហេតុអ្វី  កីឡាករចិនពីរនាក់បានធ្វើការព្រួតគ្នាវាយប្រហារលើកីឡាករ Jonathan Wong ពាក់អាវលេខ ២៣ ខាងក្រុមហុងកុង តែម្តង។
សកម្មភាពក្រុមកីឡាករចិនវាយគ្នាជាមួយក្រុមកីឡាករហុងកុង
ភ្លាមៗនោះមានផ្ទុះការវាយគ្នាយ៉ាងជ្រួលច្របល់ពេញទីលានប្រកួត ព្រោះក្រុមទាំងពីរបានសម្រុកចូលជួយគ្នីគ្នារៀងៗខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងជាខ្លាំង ទំរាំមានអាជ្ញាកណ្តាលចូលមកបំបែក ទើបពួកគេឈប់វាយគ្នា។ភាគីខាងកីឡាករចិន ៣នាក់ត្រូវបានអ្នករៀបចំកម្មវិធីពិន័យហាមឃាត់មិនឲ្យពួកគេចូលរួមការប្រកួតនានារយៈពេលពេញ១ឆ្នាំ។ ស្របពេលជាមួយគ្នានោះ ខាងសមាគមវាយកូនគោលលើទឹកកកនៃប្រទេសចិន ក៏បានធ្វើការសន្យា និងធានាមិនឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតផងដែរ។ចំណែកក្រុមកីឡាករហុងកុងពុំមានរងរបួសធ្ងន់ធ្ងរឡើយ ហើយពួកគេនៅតែអាចបញ្ចប់ការប្រកួតបានដោយលទ្ធផលឈ្នះ៣ប្រកួត និងចាញ់២ប្រកួត នាំឲ្យពួកគេជាប់ចំណាត់ថ្នាក់លេខ៥ ឈរនៅកំពូលតារាង៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖