ផ្លូវការ!! ខ្សែប្រយុទ្ធវ័យក្មេង Juventus ផ្លាស់មកលេងឲ្យក្លិបធំមួយ នៅអង់គ្លេស

  • ច័ន្ទ ០៥ សីហា, ២០១៩ ០៩:៥៨
អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Moise Kean បានចាកចេញជាផ្លូវការពីក្លិបសេះបង្កង់ Juventus មកចូលរួមជាមួយ Everton ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Goodison Park ជាមួយតម្លៃខ្លួន ២៧.៥លានអឺរ៉ូ។
កីឡាករMoise Kean ចូលរួមជាមួយ Everton
កីឡាករវ័យ ១៩ឆ្នាំ Kean គឺជាកីឡាករវ័យក្មេងមួយរូបរបស់អ៊ីតាលី ដែលមានទេពកោសល្យយ៉ាងគួរឲ្យចាប់អារម្មណ៍។ ក្រោយត្រឡប់ពីការខ្ចីជើងនៅក្លិប Hellas Verona របស់ខ្សែប្រយុទ្ធវ័យក្មេង Kean ត្រូវបានអ្នកចាត់ការទូទៅចាស់របស់ Juventus លោក Massimiliano Allegri បញ្ចូលឈ្មោះទៅក្នុងក្រុមធំរបស់ក្លិបសម្រាប់រដូវកាល ២០១៨-២០១៩។ ជាមួយនឹងការផ្លាស់មកចូលរួមនៅទឹកដីអង់គ្លេស Kean បានថ្លែងប្រាប់ទូរទស្សន៍របស់ Everton យ៉ាងដូច្នេះថា៖
កីឡាករMoise Kean
សូមបញ្ជាក់ផងដែរថា Kean បានបំបែកកំណត់ត្រារបស់ក្រុមជម្រើសជាតិអ៊ីតាលីកាលពីខែមីនា ឆ្នាំ១៩៥៨ ក្នុងនាមជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់បាន គឺគេរកគ្រាប់បាល់ក្នុងជំនួបទល់នឹងហ្វាំងឡង់ ដែលពេលនោះគេមានវ័យត្រឹមតែ ១៩ឆ្នាំ និង ២៣ថ្ងៃប៉ុណ្ណោះ៕ប្រភព៖ Marca