សាហាវបាត់!! ក្រោយចប់ការប្រកួតយប់មិញ អ្នកគាំទ្រ Man City និង Liverpool បើកឆាកប្រយុទ្ធគ្នាផ្អើល (មានវីដេអូ)

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៤:២៥
អង់គ្លេស៖ ការប្រកួតពានរង្វាន់ Community Shield នៅកីឡដ្ឋាន Wembley Stadium កាលពីយប់មិញ ក្លិបមេឃខៀវ Manchester City បានយកឈ្នះក្លិបហង្សក្រហម Liverpool ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ៥-៤ ក្រោយបញ្ចប់ ៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ១-១។ យ៉ាងណាមិញ ក្រោយចប់ការប្រកួត ក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរបានប៉ះទង្គិចរហូតឈានដល់មានការវាយគ្នា នៅផ្លូវក្រោមដី ក្នុងទីក្រុងឡុងដ៍។ នៅក្នុងវីដេអូដែលគេថតបាន រយៈពេលប្រហែលជា ១នាទី គេសង្កតឃើញ អ្នកគាំទ្រម្នាក់ពាក់អាវ Liverpool ត្រូវបានប្រឡាក់ដោយឈាមពេញផ្ទៃមុខ មុននឹងត្រូវអ្នកគាំទ្ររបស់ Man City បន្តវាយនឹងធាក់ចំពេញៗមុខ។ ជាមួយគ្នាប៉ូលិសរបស់ចក្រភពអង់គ្លេស កំពុងតែស៊ើបអង្កេតទៅលើករណីនេះហើយ៕ ចង់ដឹងថា អ្នកគាំទ្ររបស់ Man City និង Liverpool ប៉ះទង្គិចគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!ប្រភព៖ Marca