សាច់​សម្បូរ​ប្រូតេអ៊ីន តែស្រីៗ​មានផ្ទៃពោះ​កុំ​ចេះ​តែ​ញ៉ាំ​ផ្តេសផ្តាស​!

នៅ​ពេល​មាន​ផ្ទៃពោះ​អាទិភាពរបស់ស្រីៗយើង គឺ​ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម។ មនុស្ស​ភាគ​ច្រើន​ដឹង​ថា សាច់​គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​​ទ្រទ្រង់​រាង​កាយ។ ចុះ​ការ​ញ៉ាំសាច់​មាន​សុវត្ថិភាព​ទេអំឡុង​មាន​ផ្ទៃពោះ?១- កត្តាត្រូវប្រុងប្រយ័ត្នការ​បរិភោគ​សាច់​មិន​ប៉ះពាល់​ទេ ប៉ុន្តែ​សំខាន់​នោះ ​គឺ​គុណភាព និង​ការ​រក្សា​ទុក​ទៅ​វិញ​ទេ​ដែល​គួរ​ឲ្យ​បារម្ភ ព្រោះ​ថា​សាច់​មិន​ល្អ គ្មាន​គុណភាព​ដែល​មាន​ផ្ទុក​នូវ​ពពួក​ប៉ារ៉ាស៊ីត និង​បាក់តេរី​មួយ​ចំនួន អាច​បង្ក​ប៉ះពាល់​ដល់​សុខភាព​យើង និង​ទារក​ក្នុងផ្ទៃ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា ពុលអាហារ ជំងឺលីស្តេរីយ៉ូស ជំងឺតុសូផ្លាស្មូស និង​គ្រុនពោះវៀន​ជា​ដើម ហើយ​ជំងឺ​ទាំងនេះ​អាច​បង្ក​ឲ្យ​ទារក និង​ម្ដាយ​មាន​បញ្ហា​ដូចជា ទម្ងន់​ទារក​មិន​គ្រប់ សម្រាល​មុនខែ រលូត និង​អាច​បណ្ដាល​ឲ្យ​ទារក​បាត់បង់​ជីវិត​ក្នុង​ពោះ​ទៀត​ក៏​មាន។២- ធ្វើម៉េចទើបដឹងថាសាច់ឆ្អិនល្អ? ឈាន​ចូល​ដល់​សម័យ​បចេ្ចកវិទ្យា​មិន​ពិបាក​នោះ​ទេ គ្រាន់​តែ​រក​ប្រដាប់​វាស់​កម្តៅ​មួយ​មក​ជាការ​ស្រេច។ សម្រាប់​សាច់​ក្រហម ត្រូវការ​កម្ដៅ​យ៉ាង​តិច ៦៣ អង្សាសេ ចំណែក​សាច់​សត្វ​ស្លាប​វិញគឺ ៧៤ អង្សាសេ ហើយ​វីធី​សម្គាល់​បែប​បុរាណ​ដែល​ងាយ​បំផុត​នោះ សាច់​ដែល​ឆ្អិនមិន​មានក្រហម ឬ​ឈាម​នៅ​កណ្តាល​ទេ។៣- សាច់ប្រភេទណាដែលមានសុវត្ថិភាព? សាច់​ដែល​ស្ទើរ​ឆ្អិន​ដូចជា ប្រភេទ​សាច់​កំប៉ុង សាច់​ដែល​មាន​លក់​នៅ​ផ្សារ​ទំនើប​ពាក់​កណ្ដាលឆ្អិន ស្រីៗ​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ទេ គួរតែ​យក​ទៅ​ចម្អិន​ម្តង​ទៀត​ឲ្យ​ឆ្អិន​ល្អ​យ៉ាង​តិច​ណាស់ ៧៤ អង្សាសេដែរ​ ចាំ​បរិភោគ។៤- ចុះសាច់អាំងវិញ? សាច់​ប្រភេទ​នេះ​មាន​សុវត្ថិភាព ប៉ុន្តែ​វា​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ទៅវិញ​ដោយសារ​ប្រូតេអ៊ីន​របស់​សាច់​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ពេក​វា​នឹង​ក្លាយ​ជា​ជាតិ​ម្យ៉ាង​ដែល​ងាយ​កើត​មហារីក។៥- វីធីកាត់បន្ថយហានិភ័យ
– ត្រូវ​បន្ថយ​ការញ៉ាំ​ខ្លាញ់​សត្វ​ច្រើន​លើស​លប់
– អាច​ប្រើ​ឡ​ ដើម្បី​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ
– មិន​ត្រូវ​ចម្អិន​សាច់​ផ្ទាល់​ទៅ​នឹង​ភ្លើង
– ត្រូវ​កំណត់​កម្ដៅ​ពេល​ចម្អិន​ឲ្យ​បាន​ត្រឹម​ត្រូវ
– ផ្លាស់ប្ដូរ​ជម្រើស​អាហារ​ផង កុំ​ញ៉ាំ​តែ​សាច់​ពេក
– ត្រូវ​​កាត់ចោល​កន្លែង​ខ្លោចៗ​ចេញ​មុន​នឹងញ៉ាំ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet