ពិន័យវាយ១០០រំពាត់នៅមុខមហាជន សម្រាប់គូស្នេហ៍ណាដែលលួចរួមភេទមុនរៀបការ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ គូស្នេហ៍មួយគូត្រូវបានអាជ្ញាធរដាក់ទោស ដោយពិន័យឲ្យគេវាយក្នុងម្នាក់ចំនួន ១០០រំពាត់នៅមុខសាធារណៈជន ក្រោយពីដឹងថាពួកគេទាំងពីរលួចរួមភេទមុនរៀបការ។ ប្រភពបានឲ្យដឹងថា គូស្នេហ៍មួយគូនេះមិនត្រូវបានបញ្ចេញឡើយ ប៉ុន្ដែគេដឹងថាពួកគេទាំងពីរមានអាយុ ២២ឆ្នាំស្មើគ្នា ត្រូវបានពិន័យវាយ១០០រំពាត់នៅមុខសាធារណៈជន ដែលធ្វើឡើងនៅទីលានមួយនាទីក្រុង Lhokseumawe នៃប្រទេសឥណ្ឌូនេស៊ី។ ខាងស្រីបានស្រែកយំ សុំអង្វរបញ្ឈប់ការវាយ ព្រោះនាងមិនអាចស៊ូទ្រាំនឹងការឈឺចាប់បាន។ អ្នកវាយបានផ្អាកមួយសន្ទុះសិន ដើម្បីឲ្យគ្រូពេទ្យពិនិត្យសុខភាពរបស់នាង បន្ទាប់មកទើបវាយបន្ដទៀត។ ចំណែកខាងប្រុសគឺត្រូវវាយ១០០រំពាត់ដូចគ្នាដែរ។
គ្រូពេទ្យកំពុងពិនិត្យសុខភាពរបស់នាង
ក្រៅពីគូស្នេហ៍មួយគូនេះ ក៏មានយុវជនម្នាក់ទៀតអាយុ១៩ឆ្នាំ ត្រូវទទួលរងការវាយ១០០រំពាត់ដូចគ្នា ក្រោយពីគេលួចរួមភេទមុនអាយុកំណត់។ប្រភពបានបន្ដថា ច្បាប់ Sharia ដ៏តឹងរឹងមួយនេះ គឺសម្រាប់ដាក់ទោស ទៅលើអ្នកកាន់សាសនាឥស្លាមណាដែលលួច  លេងល្បែង  សេពគ្រឿងស្រវឹង រួមភេទមុនអាយុកំណត់  រួមភេទជាមួយភេទដូចគ្នា  និងរួមភេទមុនរៀបការ។
បុរសដែលជាសង្សារកំពុងទទួលទោស
សូមបញ្ជាក់ដែរថា ច្បាប់ Sharia មួយនេះគឺអនុវត្តយ៉ាងតឹងរឹងបំផុតនៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាក៏ដោយ ក្រៅពីខេត្តនេះប្រជាជននៅក្នុងតំបន់ផ្សេងៗទៀតមិនសូវជាគោរពប៉ុន្មាននោះទេ៕សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
នាងកំពុងទទួលទោស
នាងកំពុងទទួលទោស
WARNING: Video contains graphic violence