គួរឲ្យច្រណែន! កូនកាន់តែធំ Gubgib និងស្វាមីកាន់តែផ្អែមល្ហែម

ថៃ៖ តារាសម្តែងស្រីពូកែវោហារនាង Gubgib ដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នាងបានរៀបការជាមួយស្វាមីវ័យក្មេងលោកBie និងមានកូនស្រីអាយុ៣ឆ្នាំម្នាក់ ឈ្មោះថា PaoPoa។ជារឿយៗសង្កេតឃើញថា ឲ្យតែមានពេលទំនេរភ្លាម គ្រួសារនេះតែងតែនាំគ្នាទៅធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសភ្លែតតែម្តង។ ជាក់ស្តែងថ្មីៗនេះGubgib បាននាំក្រុមគ្រួសារទៅសម្រាកលំហែរកាយនៅសមុទ្រយ៉ាងមានសុភមង្គល។ ទោះបីជាទៅជុំគ្នាក៏ពិតមែន ប៉ុន្តែGubgib និងស្វាមីនៅតែឆ្លៀតពេលផ្អែមល្ហែមតែពីរនាក់ ហើយក៏បានថតរូបស្អាតៗបង្អួតអ្នកគាំទ្រផងដែរ។ ដោយឡែក Gubgib បានផុសរូបមួយសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាម ដោយរូបនោះគឺ Bie បានអៀវ​ Gubgib ដែលមើលទៅប្រៀបដូចជាគូស្នេហ៍កម្លោះក្រមុំទើបស្រលាញ់គ្នាថ្មីថ្មោង។ ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនចូលទៅComment សរសើរពីក្តីស្រលាញ់ដែលពួកគេមានឲ្យគ្នាទៅវិញមកដូចដើមដដែល មិនប្រែប្រួលទាល់តែសោះតាំងពីស្រលាញ់គ្នាដំបូង រហូតមកដល់ពេលនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Gubgib និង ស្វាមី
Gubgib ស្វាមី និងកូនស្រី
Gubgib និង ស្វាមី
Gubgib និង ស្វាមី
Gubgib ស្វាមី និងកូនស្រី
Gubgib ស្វាមី និងកូនស្រី