មុខឡើងគួរឲ្យស្រលាញ់! ទារកទើបនឹងកើត ត្រូវម្តាយយកទៅបោះបង់ចោល សំណាងត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេល (មានវីដេអូ)

ថៃ៖ ទារកទើបនឹងកើតដ៏គួរឲ្យស្រលាញ់ម្នាក់ ត្រូវបានម្តាយចិត្តអប្រិយរុំច្រកដាក់ក្នុងថង់ខ្មៅយកទៅបំបោះបង់ចោល ប៉ុន្តែជាសំណាងល្អ ត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលវេលា។បើយោងតាមការចុះផ្សាយពីសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី១ សីហា ឆ្នាំ២០១៩ បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងសង្កាត់ Huai Khwang ទីក្រុងបាងកក ប្រទេសថៃ។
ទារករងគ្រោះ
ទារករងគ្រោះត្រូវបានប្រទះឃើញ ដោយបុរសម្នាក់ដែលជាអ្នកស្រុករស់នៅក្នុងតំបន់ខាងលើនេះ ស្ថិតនៅចំណុចក្រោមដើមឈើ ក្រោយអគារបង់បោះចោលមួយកន្លែង បន្ទាប់ពីគេបានឮសូរសំឡេងស្រែកយំរបស់ទារក ចេញពីក្នុងថង់ខ្មៅដាក់សំរាមមួយដែលគួរឲ្យសង្ស័យ រហូតបង្កជាការភ្ញាក់ផ្អើល។
ទារកត្រូវបានគេច្រកដាក់ក្នុងថង់ខ្មៅ
យ៉ាងណាមិញ ភ្លាមៗក្រោយកើតហេតុ ពេលដឹងថាជាទារកដែលនៅមានជីវិត និងជឿជាក់ថា ទំនងត្រូវម្តាយយកមកបំបោះបង់ចោលនោះ អ្នកស្រុករស់នៅក្នុងតំបន់ ក៏បានរាយការណ៍ដំណឹងនេះ ដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដើម្បីចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។  
ទារករងគ្រោះ
ក្រោយមក ទារករងគ្រោះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Piyvate Hospital ដើម្បីធ្វើការពិនិត្យនិងមើលថែទាំ។ គេសង្ឃឹមថា ទារករងគ្រោះនឹងមានសុខភាពរឹងមាំល្អ ក្រោយទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។ ព្រោះជាក់ស្ដែង គេឃើញថា ទារកហាក់ពុំមានបញ្ហាអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះឡើយ។  
រូបភាពក្នុងថ្ងៃកើតហេតុ
គួរឲ្យដឹងថា ជុំវិញនឹងករណីនេះ ប៉ូលិសក៏កំពុងតែព្យាយាមធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខអាណាព្យាបាលរបស់ទារក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំពោះសកម្មភាពដ៏មិនគួរគួប្បីនេះ។ប៉ូលិសក៏នឹងធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលស្ថិតនៅក្នុងតំបន់ក្បែរៗនោះ ដើម្បីតាមដានកំណត់អត្តសញ្ញាណជនសង្ស័យ ដែលជាប់ទាក់ទងនឹងទារកនេះផងដែរ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖