កក្រើកសង្វៀនតែម្ដង!! អែមហួស គុនខ្មែរវ័យក្មេង លន បញ្ញា ផ្ដួលជើងខ្លាំងថៃ ឈ្នះខ្សែក្រវ៉ាត់ (មានវីដេអូ)

  • ច័ន្ទ ០៥ សីហា, ២០១៩ ១០:៤៦
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណើ្ដមខ្សែក្រវ៉ាត់មាស ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm បានស្វែងរកម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ទី៣ ហើយគឺកីឡាករមកពីក្លិបក្រសួងការពារជាតិ លន បញ្ញា ក្រោយយកឈ្នះកីឡាករថៃ ជ្មួកភិត ដោយពិន្ទុ។
កីឡាករ លន បញ្ញា និងកីឡាករថៃ ជ្មួកភិត (រូបភាព: PNN Sports)
ការប្រកួតពេញ ៥ទឹក លន បញ្ញា ធ្វើបានយ៉ាងល្អ ដោយបានវាយជង្គង់ធ្ងន់ៗ និងព្យាយាមប្រើកែងទៅលើកីឡាករថៃ ខណៈកីឡាករថៃមិនសូវមានឱកាសវាយមកលើ បញ្ញា នោះទេ។ ជាលទ្ធផល លន បញ្ញា ឈ្នះកីឡាករថៃ ដោយពិន្ទុ និងទទួលបានខ្សែក្រវ៉ាត់ប្រាក់។
លន បញ្ញា ជាមួយលោកគ្រូ ធន់ សុភា និងសិស្សច្បង ម៉ឺន សុភា (រូបភាព: Kun Khmer TV)
មុននឹងឡើងមកដណ្ដើមខ្សែក្រវ៉ាត់នេះ កីឡាករទាំងពីររូបសុទ្ធតែផ្ដួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹកទី៣ ដូចគ្នា ពោលគឺ កីឡាករថៃ ជ្មួកភិត ផ្ដួលកីឡាករកម្ពុជ កូយ ឡាយ និងលន បញ្ញា ផ្ដួលកីឡាករថៃ​ យុទ្ធកាន។ គួរបញ្ជាក់ដែរថា កម្មវិធីអធិរាជគុនខ្មែរ ISI Palm បានរកឃើញម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ចំនួន ៣រូបហើយដែលសុទ្ធតែកម្ពុជា រួមមាន ឡៅ ចិត្រា, ឡុង ជិន និង លន បញ្ញា។ នៅខ្វះតែមួយរូបទៀតប៉ុណ្ណោះ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់មាសអមដោយទឹកប្រាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ចង់ដឹងថា លន បញ្ញា ផ្ដួលកីឡាករថៃ ជ្មួកភិត ឈ្នះក្រវ៉ាត់ប្រាក់ បានយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!