ក្តុកក្តួល! ប្តីប្រពន្ធចំណាស់មួយគូ ធ្លាក់ខ្លួនឈឺ… ជួបជុំគ្នានៅបន្ទប់ ICU ជាលើកចុងក្រោយ ធ្វើឱ្យមហាជនទប់ទឹកភ្នែកពុំបាន

ចិន៖ ថ្មីៗនេះមានរឿងរ៉ាវរបស់ប្តីប្រពន្ធចំណាស់មួយគូរស់នៅក្នុងទីក្រុងសិនជិន បានធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំបាន បន្ទាប់ពីពួកគេបានរៀបការជាមួយគ្នាអស់រយៈពេលជាង ៥៧ឆ្នាំ ហើយស្រាប់តែពួកគេធ្លាក់ខ្លួនឈឺជាទម្ងន់។យោងតាមប្រភពបានឱ្យដឹងថា លោកយាយ Peng (ប្រពន្ធ) បានចូលមន្ទីរពេទ្យកាលពី០៨ ខែកក្កដាកន្លងទៅនេះ ព្រោះតែគាត់មានជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ខណៈពេលលោកតា Gao (ប្តី) ស្រាប់តែគាំងបេះដូង ត្រូវចូលមន្ទីរពេទ្យកាលពីថ្ងៃទី១៧ ខែកក្កដា។ ពួកគាត់ទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ HKU-SZ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។កាលពីថ្ងៃទី២៧ ស្រាប់តែលោកយាយ Peng ដឹងខ្លួន ក្រោយពីទទួលការវះកាត់រួច។ បន្ទាប់មក លោកយាយក៏បានដឹងថាប្តីគាត់ក៏ត្រូវបានបញ្ជូនទៅកាន់បន្ទប់ ICU ផងដែរ។ដោយដឹងថានេះអាចនឹងជាឱកាសចុងក្រោយសម្រាប់គាត់ក្នុងការឃើញប្តីជាលើកចុងក្រោយ ដូច្នេះលោកយាយ Peng ក៏បានស្នើឱ្យបុគ្គលិកមន្ទីរពេទ្យនាំគាត់ទៅជួបប្តីគាត់នៅក្នុងបន្ទប់ ICU។
បុគ្គលិកមន្ទីរពេទ្យនាំលោកយាយPeng ទៅជួបប្តី
បើទោះបីជាលោកយាយ Peng ពុំទាន់បានជាសះស្បើយ ១០០% ពីការវះកាត់ក្តី ក៏ខាងបុគ្គលិកមន្ទីរពេទ្យយល់ព្រមនឹងសំណើរបស់គាត់ដែរ។ដូច្នេះពួកគេក៏បាននាំគាត់ទៅក្នុងបន្ទប់ ICU ដោយដាក់គ្រែពួកគាត់នៅក្បែរគ្នា និងបានឱ្យពួកគាត់ជួបជុំគ្នាជាលើកចុងក្រោយ។ភ្លាមៗនោះលោកយាយ Peng ក៏បានចាប់ដៃលោកតា Gao ហើយសម្លឹងមើលមុខប្តីដោយទឹកមុខក្តុកក្តួលបំផុត។លោកយាយបាននិយាយទៅកាន់ប្តីថា៖
លោកយាយ Peng ជួបជុំប្តីជាលើកចុងក្រោយ
លោកយាយ Peng បានជួបជុំប្តីបានត្រឹមតែ ១០នាទីប៉ុណ្ណោះ ព្រោះតែមិនចង់ឱ្យគាត់ក្តុកក្តួលខ្លាំងពេក និងប៉ះពាល់ទៅដល់ស្ថានភាពជំងឺ។ចំណែកកូនស្រីរបស់លោកយាយ Peng និងលោកតា Gao បាននិយាយថា៖គួរឱ្យដឹងផងដែរថា លោកតា Gao កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ហើយអាចនឹងបាត់បង់ជីវិតគ្រប់ពេលវេលាទាំងអស់។រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សជាច្រើនបានជូនពរពួកគាត់ឱ្យឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗនេះផងទៅចុះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?