ចំណុចពិសេសទាំងនេះធ្វើឲ្យហ្វេនគិតថា V និង Jin សមជាបងប្អូនគ្នា ច្រើនជាងសមាជិកក្រុម

កូរ៉េខាងត្បូង ៖ ប្រិយមិត្តបានជ្រាបរួចមកហើយថា សមាជិកក្រុមចម្រៀង BTS គឺ Jin និង V សុទ្ធតែជាកូនប្រុសនៅក្នុងគ្រួសារត្រកូល Kim ដោយពួកគេមានឈ្មោះពិតថា Kim Taehyung (V) និង Kim Seokjin (Jin)។ដោយសារតែលក្ខណៈពិសេសៗជាច្រើនយ៉ាង របស់កម្លោះទាំងពីរ ធ្វើឲ្យហ្វេនកត់សម្គាល់ឃើញថា ពួកគេទាំង២នាក់ គឺពិតជាសាកសមធ្វើជាបងប្អូនបង្កើតនឹងគ្នា ច្រើនជាងធ្វើជាសមាជិកក្រុម ដូចជាសព្វថ្ងៃ។ចង់ដឹងថា តើលក្ខណៈពិសេសអ្វីខ្លះ ដែលហ្វេនៗកត់សម្គាល់ឃើញ?តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖១. ខែកំណើតដូចគ្នា (ខែធ្នូ)Jin កើតនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៩៩២ ចំណែក V កើតនៅថ្ងៃទី ៣០ ខែធ្នូឆ្នាំ ១៩៩៥។
រូបភាព V និង Jin
រូបភាព V និង Jin
២. អត្ថន័យនៃឈ្មោះដូចគ្នាព្យាង្គទី២ នៃឈ្មោះពេញរបស់ Jin គឺពាក្យថា Seok។ ពាក្យនេះនៅក្នុងតួអក្សរ ភាសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន ប្រែថាធំធាង ដូច្នេះហើយជីតារបស់ Jin បានដាក់ឈ្មោះនេះព្រោះចង់ឲ្យ Jin មានទ្រព្យសម្បត្តិដ៏ធំធេង មិនអាចនឹងគណនាបាន។ ចំណែកព្យាង្គទី២ នៃឈ្មោះពេញរបស់ V គឺពាក្យថា Tae។ ពាក្យនេះនៅក្នុងភាសាកូរ៉េ ប្រែថាធំធេង ដែលជីតារបស់ V ដាក់ឈ្មោះនេះ ព្រោះចង់ឲ្យជីវិត V ទទួលបានភាពជោគជ័យដ៏ធំធេង ក្នុងថ្ងៃអនាគត។ ជាការពិតណាស់ បច្ចុប្បន្ននេះ ទាំង Jin និង V គឺសុទ្ធសឹងតែជាទ្រព្យសម្បត្តិ និងភាពជោគជ័យដ៏ធំបំផុតសម្រាប់អ្នកគាំទ្រ (ARMYs)។
រូបភាព V និង Jin
រូបភាព V និង Jin
៣ មុខមាត់ និងរូបរាងកាយកម្លោះសង្ហានៃក្រុម BTS ទាំង២រូបនេះ សុទ្ធតែមានរូបរាង និងមុខមាត់ស្រស់សង្ហា មានស្មាបើកធំធូលាយ មានរូបរាងស្គមស្ដើង និងមានកម្ពស់ខ្ពស់ ប្រហាក់ប្រហែលគ្នា ដោយ Jin មានកម្ពស់ ១៧៩ សង់ទីម៉ែត្រ និង V មានកម្ពស់ ១៧៨ សង់ទីម៉ែត្រ។
រូបភាព V និង Jin
រូបភាព V និង Jin