កុំវាយតម្លៃត្រឹមសម្បកក្រៅ ឃើញស៊ិចស៊ីបែបនេះមែនតែ ដេននី ក្វាន់ ចិត្តល្អណាស់ មិនភ្លេចរឿងសុខទុក្ខ ជនចាស់ជរាទេ

តាកែវ៖ បើនិយាយពី​ តារាសម្ដែងស្រី ដែលនិយមភាពស៊ិចស៊ី​ ជឿជាក់ថា ប្រិយមិត្តរាល់គ្នាប្រាកដជានឹកឃើញដល់កញ្ញា ដេននី ក្វាន់ ជាក់ជាមិនខាន។ ជាពិសេស បើទោះបីជា​ មួយរយៈចុងក្រោយនេះ ដេននី ក្វាន់ មិនសូវលេចមុខមាត់ ក្នុងវិថីសិល្បៈបែបណាក្ដី តែនាងបែរជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួន។ យ៉ាងណាមិញ បើទោះបីជា តារាស្រីរូបនេះ មានភាពមមាញឹកបែបណា ក៏នាងមិនភ្លេចឆ្លៀតពេលក្នុង ការធ្វើសប្បុរសធម៌ដល់ទុរគត៌ជន ចាស់ជរានោះទេ។ ជាក់ស្ដែង កាលពីម្សិលមិញ ដេននី ក្វាន់ បាននាំយកអំណោយមួយចំនួន មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត គ្មានទីពឹង ថែមទាំងសួរសុខទុក្ខ ពួកគាត់ថែមទៀតផង។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ដេននី ក្វាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពនៃការចុះចែកអំណោយ ដាក់ទានដល់ជនចាស់ជរា នៅក្នុងភូមិតាមូង ឃុំលំចង ស្រុកសំរោង ខេត្តតាកែវ អមដោយសារ ដែមានអត្ថន័យចាក់ដោតថា៖គួរបញ្ជាក់ទៀតដែរថា នេះមិនមែនជាលើកទីមួយ ដែលតារាសាច់សខ្ជីរូបនេះ​ បានធ្វើរឿងដ៏ថ្លៃថ្លាបែបនោះទេ និងបានធ្វើឲ្យប្រិយមិត្តមួយចំនួន សរសើរមិនដាច់ពីមាត់ នូវទឹកចិត្តដ៏ប្រពៃរបស់នាង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ដេននី ក្វាន់
ដេននី ក្វាន់ ពេលធ្វើសប្បុរសធម៌
ដេននី ក្វាន់ ពេលធ្វើសប្បុរសធម៌
ដេននី ក្វាន់ ពេលធ្វើសប្បុរសធម៌
សកម្មភាពសប្បុរសធម៌របស់ ដេននី ក្វាន់
សកម្មភាពសប្បុរសធម៌របស់ ដេននី ក្វាន់
សកម្មភាពសប្បុរសធម៌របស់ ដេននី ក្វាន់