គួរឱ្យអាសូរណាស់! ប្រទះឃើញក្មេងតូចម្នាក់ ត្រូវម្តាយយកទៅប្លុងចោល ព្រោះតែគេមានជំងឺមិនគ្រប់ទឹក (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ មានអ្នកភូមិមួយក្រុមបានប្រទះឃើញ ក្មេងតូចម្នាក់ដែលមានអាយុជាង ១ឆ្នាំ ត្រូវបានម្តាយយកទៅប្លុងចោល នៅក្បែរផ្លូវ Huiwu ក្នុងទីក្រុង Huixian ខេត្តហេណាន។
ក្មេងប្រុងអភ័ព្វត្រូវម្តាយយកទៅប្លុងចោល
ពេលរកឃើញ ក្មេងតូចអភ័ព្វរូបនេះមានតែភួយពណ៌ខៀវមួយផ្ទាំងនៅជាប់ខ្លួន និងទឹកដោះគោក្មេងមួយដបតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកភូមិនៅទីនោះក៏បានប្តឹងសមត្ថកិច្ច ហើយមិនយូរប៉ុន្មានសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ និងនាំក្មេងនេះទៅកាន់មន្ទីរពេទ្យ Huixian ដើម្បីពិនិត្យ។គ្រូពេទ្យរកឃើញថា ក្មេងតូចម្នាក់នេះគឺមានជំងឺមិនគ្រប់ទឹក ឬពិការខួរក្បាលតាំងពីកំណើត ហើយក៏អាចជាមូលហេតុដែលឪពុកម្តាយក្មេងនេះបោះបង់គេចោលដែរ។
ក្មេងប្រុងអភ័ព្វត្រូវម្តាយយកទៅប្លុងចោល
ក្មេងប្រុងអភ័ព្វត្រូវម្តាយយកទៅប្លុងចោល
ក្មេងប្រុងអភ័ព្វត្រូវម្តាយយកទៅប្លុងចោល
ក្មេងតូចនេះពុំមានរបួសអ្វីនោះទេ ហើយពេលនេះប៉ូលិសក៏កំពុងតែស្វែងរកឪពុកម្តាយដែលបានបោះបង់គេចោលដើម្បីពិន័យផងដែរ។ប្រភពព័ត៌មានបានគូសបញ្ជាក់ផងដែរថា នៅក្នុងប្រទេសចិន ជារៀងរាល់ឆ្នាំ មានក្មេងជាង ១០០,០០០នាក់ ត្រូវបានអាណាព្យាបាលបោះបង់ពួកគេចោល ហើយមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតគឺមកពីពួកគេមានជំងឺពិការភាព៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖