ជិតមានដំណឹងល្អហើយមើលទៅ! Gypsy ត្រូវមិត្តប្រុសនាំទៅជួបគ្រួសារ ក្នុងថ្ងៃគម្រប់ក្តីស្រលាញ់១ឆ្នាំ

ថៃ៖ គូស្នេហ៍តារាសម្តែងស្រី Gypsy Keerati និងមិត្តប្រុសជនបរទេសលោក Nicholas បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាលួចច្រណែនមិនស្ទើរ ព្រោះជារឿយៗ ពួកគេទាំងពីរតែងតែបង្ហាញក្តីស្រលាញ់​ ឲ្យគ្នាទៅវិញទៅមកតាមរយៈបណ្តាញសង្គមជាញឹកញាប់។ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរបស់ពួកគេ ទាំងពីរកាន់តែផ្អែមល្ហែម។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្នុងថ្ងៃគម្រប់១ឆ្នាំដែលពួកគេស្រលាញ់គ្នា លោក Nicholas បាននាំ Gypsy ទៅជួបជាមួយក្រុមគ្រួសាររបស់លោកយ៉ាងពេញមុខពេញមាត់ និងញ៉ាំបាយជុំគ្នាយ៉ាងសុភមង្គល។​ក្រោយពីឃើញបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា ពួកគេទាំងពីរប្រហែលជាមានដំណឹងល្អឆាប់ៗនេះហើយ។ទៀតសោត ក្រៅពីទៅជួបគ្រួសារខាងប្រុសរួច ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះនាង និងមិត្តប្រុសបាននាំគ្នាដើរលេងកម្សាន្តយ៉ាងរ៉ូមែនទិកទៀតផង។ ទន្ទឹមនឹងនេះនាងថែមទាំងបានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាម ធ្វើឲ្យហ្វេនៗឃើញសរសើរ និងរំភើបតាមក្តីស្រលាញ់របស់ពួកគេទាំងពីរគ្រប់គ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
Gypsy Keerati
Gypsy និង មិត្តប្រុស
Gypsy និង មិត្តប្រុស
Gypsy និង មិត្តប្រុស
Gypsy និង មិត្តប្រុស
Gypsy និង មិត្តប្រុស
រូបថតជួបជុំជាមួយគ្រួសារខាងប្រុស