ក្រោយបរជ័យជាមួយ Maguire!! លោក Pep បង្វែរទិសដៅទៅរកខ្សែការពារឆ្នើមម្នាក់នេះវិញ

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៥:០៥
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់មេឃខៀវ Manchester City លោក Pep Guardiola បាននិងកំពុងតែចង់ពង្រឹងតំបន់ការពាររបស់ខ្លួន ដោយការនាំចូលខ្សែការពារកណ្ដាលមួយរូប។ Harry Maguire គឺជាគោលដៅរបស់លោក Pep ប៉ុន្តែពេលនេះខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ កំពុងមានភាគរយខ្ពស់ខ្លាំងចូលរួមជាមួយបិសាចក្រហម Manchester United ទៅវិញ។
កីឡាករHarry Maguire
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Express អ្នកចាត់ការទូទៅ Man City លោក Pep ចង់នាំយកខ្សែការពារ Nathan Ake ពី Bournemouth ក្រោយបរាជ័យក្នុងការចរចាទិញយក Maguire។ ​ខណៈតម្លៃខ្លួនដែល Man City នឹងដាក់ដើម្បីចរចាទិញ Nathan Ake នោះគឺប្រមាណជា ៤០លានផោន។
កីឡាករNathan Ake
ចំពោះតម្លៃខ្លួននេះដែរ បើធៀបទៅនឹងតម្លៃខ្លួនដែល Man UTD ចរចាទិញ Maguire ពី Leicester គឺខុសគ្នាដល់ទៅពាក់កណ្ដាលឯណោះ។ ជាមួយនឹងការចាប់អារម្មណ៍ Maguire នេះដែរ លោក Pep ធ្លាប់បាននិយាយយ៉ាងដូច្នេះថា៖គួរបញ្ជាក់ផងដែរថា មូលហេតុដែលលោក Pep Guardiola ចង់ពង្រឹងតំបន់ការពារឡើងវិញ ដោយសារការចាកចេញរបស់ Kompany និងបញ្ហារបួសដែលកំពុងរំខាន Aymeric Laporte៕
លោក Pep Guardiola
ប្រភព៖ Fox Sports Asia