G-dragon រៀបចំការតាំងពិព័រណ៍ សិល្បៈរបស់ខ្លួន នៅ៦ប្រទេសផ្សេងៗគ្នា

កូរ៉េ​ខា​ងត្បូង៖ កាល​ពី​ពេលថ្មីៗ​នេះ ប្រធាន​ក្រុមចម្រៀង​បុរស​BIGBANG- GDragon បាន​​បើក​បង្ហាញ នូវ​​ស្នាដៃ​សិល្បៈរបស់​ខ្លួនជា​សាធារណៈដែល​ ពិព័រណ៍​នោះ​បាន​​បើ​ក​បង្ហាញ​ ដំបូង​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា នៅ​ក្នុង​ទី​ក្រុង​តៃ​ប៉ិ តៃវ៉ាន់។ ការ​តាំង​ពិពណ៌​នេះមាន ​ឈ្មោះ​ថា "Untitled, ២០១៧"​ ដែល​​តម្រូវ​ឲ្យ​អ្នក​ទស្សនាចូល ក្នុង​សាល​ពិពណ៌​នោះ​​ ម្តង​បាន​តែ​៤០​នាក់​ប៉ុណ្ណោះ ​ក្នុង​មួយ​វេន​។ គួរ​បញ្ជាក់​ថា ការ​តាំង​ពិព័រណ៍ ​ស្នាដៃ​នេះ​នឹង​ត្រូវ​បើក​បង្ហាញ ​នៅតាម​​បណ្តា​៤ ប្រទេស​ផ្សេង​ទៀត​ ​រួម​មាន​ដូច​ជា​៖ ប្រទេសសឹង្ហបុរី ថៃ ឥណ្ឌូ​នេស៊ី រួម​ទាំង​ប្រទេស​ចិនផង​ដែរ​។ ជាក់​ស្តែង​ក្នុង​ការ ​ពិពណ៌​ស្នាដៃ​នោះ​មាន​ គំនូរ​ដែល​គូស​ដោយ​ស្នាដៃ​ ផ្ទាល់​របស់​GDragon សរុប​មាន​ចំនួន៧ស្នាដៃ។ GDragon បាន​និយាយ​ថា រូប​គេបាន​គូររូប​ទាំង​នេះ ​មុន​ពេល​ដែល​ខ្លួន ​បាន​ចូល​បម្រើ​ជា​យោធា​។ ការ​តាំង​ពិព័រណ៍នេះ ក៏​បាន​ផ្តល់​ជូន​នៅ​ទំនិញ​ ដែល​មាន​កំណត់ រួម​បញ្ជូល​ទាំង ការ​រចនា​ម៉ូដទាំង​៦​ពី​ “Flower Road” (មាន​តម្លៃ​២១៨ដុលា្លរ ​សម្រាប់​មួយ​ផ្ទាំង​) និងមួយ​ផ្សេង​ទៀត​ពី​ “Untitled, ២០១៧” (មានតម្លៃ​៥១៨ដុល្លារ​ ក្នុង​មួយ​ផ្ទាំង​)។ គ្រប់​ការ​បោះ​ពុម្ពទាំងអស់ ​​ត្រូវ​បាន​ដាក់​ជាមួយ ​នឹង​លេខ​កូដបញ្ជាក់​។គួររំលឹក​​ផង​ដែរ​ថា GDragon នឹ​ង​បញ្ចប់នៅ​ការ ​បំ​ពេញ​ជា​កាតព្វ​កិច្ច​ជា​យោធា ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា​ ខាង​មុខ​នេះ​ផង​ដែរ៕
ប្រធាន​ក្រុមចម្រៀង​បុរស​BIGBANG- GDragon
ប្រធាន​ក្រុមចម្រៀង​បុរស​BIGBANG- GDragon
ប្រធាន​ក្រុមចម្រៀង​បុរស​BIGBANG- GDragon
ស្នាដៃ​គំនូររបស់​ប្រធាន​ក្រុមចម្រៀង​បុរស​BIGBANG- GDragon