ធ្លាយរូបថត Irene ជាមួយ Jisung ក្រុម NCT កាលពីជំនាន់ហ្វឹកហាត់ និងឥឡូវខុសគ្នាដាច់!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្មតយក្ស SM Enetainment បានប្រារព្ធធ្វើឡើងនូវ កម្មវិធីប្រគុំតន្រ្តីធំប្រចាំឆ្នាំប្រមូលផ្តុំតារាចម្រៀងក្នុងទ្រនំគ្រួសាររបស់ខ្លួន ដែលមានឈ្មោះថា «SM TOWN Live 2019» នៅឯទីក្រុង តូក្យូ ប្រទេសជប៉ុន ហើយក្នុងនោះផងដែរ គេក៏បានសង្កេតឃើញថា តារាចម្រៀងស្រី Irene សមាជិក្រុម Red Velvet និង Jisung សមាជិកក្រុម NCT ក៏បានមកជួបគ្នាជាថ្មីនៅលើឆាកតន្រ្តីផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលជាខ្លាំង ចំពោះការប្រែប្រួលកម្ពស់រវាងអ្នកទាំងពីរ។ជាការពិតណាស់ យោងតាមរយៈរូបថតចាស់ៗជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត បានឲ្យឃើញថា វាជារូបថតកាលពី៥ឆ្នាំមុន ឬអាចនិយាយបានថាជារូបកាលពី Irene និង Jisung នៅជាក្មេងហ្វឹកហាត់ជាមួយគ្នា។ យ៉ាងណាមិញ ក្នុងរូបថតទាំងនោះ បានបញ្ជាក់ឲ្យឃើញថា Irene និង Jisung មានភាពស្និទ្ធស្នាលនឹងគ្នា ហាក់បីដូចជាបងស្រីប្អូនប្រុសនឹងគ្នាដូច្នោះដែរ ហើយកាលនោះ Jisung ក៏មានកម្ពស់ទាបឈរត្រឹមស្លឹកត្រចៀករបស់ Irene​តែប៉ុណ្ណោះ ដោយសារតែលោកមានអាយុតិចជានាងច្រើនឆ្នាំ។ប៉ុន្តែមិនថាយ៉ាងណា អាចនិយាយបានថា អ្វីៗក៏ចេះប្រែប្រួល ពោលគឺបច្ចុប្បន្ន Jisung បានពេញវ័យកម្លោះអាយុ១៧ឆ្នាំហើយ ចំណែកឯរូបរាងកាយឯណេះវិញ ក៏កាន់តែលូតលាស់ធំខ្ពស់ផងដែរ។ ម៉្លោះហើយ នៅក្នុងកម្មវិធីប្រគុំតន្រ្តីSM Town ថ្មីៗនេះគេក៏បានប្រទះឃើញថា ពេលដែលIrene និង Jisung បានឈរគ្នាម្តងទៀតទៅ Jisung ក៏បែរជាមានកម្ពស់ខ្ពស់ជាងនាងដាច់ខុសប្លែកកាលពីក្មេងតែម្តង ពោលគឺបច្ចុប្បន្ននេះ Irene ឈរត្រឹមក Jisung តែប៉ុណ្ណោះ៕
Irene បច្ចុប្បន្ន
Jisung បច្ចុប្បន្ន
Irene និង Jisung កាលពី៥ឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបបច្ចុប្បន្នIrene ឈរត្រឹមក​ Jisung