ឈ្មោះជាក្មេងស្រីស្អាតជាងគេ ក្នុងប្រទេសមិនខុសមែន កូនស្រីម៉ារីម៉ា បង្ហោះរូប២សន្លឹកសោះ អាចឆក់យកបេះដូងហ្វេន!

ហ្វីលីពីន៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា កូនស្រីច្បងរបស់នាង Marian Rivera ហៅម៉ារីម៉ា ដែលមានឈ្មោះថា Zia គឺជាក្មេងស្រីដែលមានសម្រស់ស្រស់ស្អាតប្រចាំប្រទេសហ្វីលីពីន ព្រោះថារូបនាងក៏ទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រមិនចាញ់ម្តាយខ្លួនប៉ុន្មាននោះដែរ។យ៉ាងណាមិញ កាលពីថ្មីៗនេះ រូបថតរបស់ Zia ត្រូវបានបង្ហោះពីរសន្លឹកនៅលើបណ្តាញសង្គម ដែលទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ព្រោះថារូបពីសន្លឹកនោះ បានបង្ហាញនូវសម្រស់របស់ Zia មួយកម្រិតទៀត ដែលមើលទៅនាងពិតជាមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង។ទោះជាយ៉ាងណាក្តី ពីមួយថ្ងៃទៅមួយថ្ងៃ រូបរាងរបស់ Zia កាន់តែប្រែប្រួល ហើយសម្រស់របស់នាងគឺកាន់តែស្អាតប្លែកបន្ថែមទៀត ដែលធ្វើឲ្យមហាជនអត់ទ្រាំមិនសរសើរមិនបាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញរូបភាពថ្មីពីរសន្លឹករបស់ Zia ហើយ នាងត្រូវបានមហាជនលាន់មាត់និយាយថា រូបនាងពិតជាសាកសមជាប់ឈ្មោះជាក្មេងស្រីដែលស្អាតជាងគេក្នុងប្រទេសហ្វីលីពីនពិតប្រាកដមែន៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
កូនស្រីម៉ារីម៉ា
កូនស្រីម៉ារីម៉ាrU
រូបកូនស្រីម៉ារីម៉ា ទើបបង្ហោះ
រូបកូនស្រីម៉ារីម៉ា ទើបបង្ហោះ