ហេតុតែសាច់សខ្ចីស្រាប់ Punpun ពេលស្លៀកឈុត​ពណ៌​ឆើតៗ ស្អាតអស់ស្ទះ!

ថៃ៖ តារាសម្តែងស្រីកូនកាត់ចិននាង​ Punpun Sutatta ត្រូវគ្រប់គ្នាទទួលស្គាល់ថានាងជាតារាស្រីវ័យក្មេង ប៉ុន្តែទេពកោសល្យក្នុងការសម្តែងមិនចាញ់តារារៀមច្បងនោះទេ។ ជាទូទៅប្រិយមិត្តតែងតែឃើញនាងដើរតួសម្តែងនៅខ្សែភាគយន្ត និងរឿងភាគខ្លីៗបែបស្នេហាយុវវ័យ ហើយគ្រប់រឿងដែលនាង បានសម្តែងសុទ្ធសឹងតែ ទទូលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ ទាំងក្នុង និងក្រៅប្រទេស។ ដោយឡែកតារាស្រីវ័យ២២ឆ្នាំរូបនេះ មិនត្រឹមតែមានទេពកោសល្យនៅក្នុងការសម្តែងប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់របស់នាងក៏អំណោយផលពីធម្មជាតិដែរ។ Punpun មានទម្រង់មុខដ៏ស្រស់ស្អាត បូករួមនឹងរាងដ៏ស្រឡូន និយាយរួមទៅល្អឥតខ្ចោះតែម្តង។ ក្រៅពីនេះនាងថែមទាំងមានសាច់សខ្ចី ដែលធ្វើឲ្យនាងមានភាពងាយស្រួលខ្លាំង ក្នុងការជ្រើសរើសសម្លៀកបំពាក់ ហើយទោះបីជាពាក់ពណ៌អ្វីក៏ស្រស់ស្អាតដែរ។ ប៉ុន្តែជាទូទៅសង្កេតឃើញថា នាងចូលចិត្តស្លៀកឈុត ឬរ៉ូបពណ៌ក្រហម និងពណ៌ឆើតៗផ្សេងៗទៀត ដែលឆ្លុះនឹងសាច់របស់នាង ធ្វើឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta