ផ្ទុះការសរសើរ អ្នកយកព័ត៌មានដ៏ក្លាហានចុះទៅកន្លែងគ្រោះទឹកជំនន់ផ្ទាល់ៗ ដើម្បីរាយការណ៍ព័ត៌មាន (មានវីដេអូ)

ប៉ាគីស្ថាន៖ កាលពីពេលថ្មីៗនេះ មានអ្នកយកព័ត៌មានដ៏ក្លាហានម្នាក់ បានល្បីពេញបណ្តាញសង្គម ព្រោះតែរូបលោកបានចុះទៅកន្លែងគ្រោះទឹកជំនន់រាយការណ៍ផ្ទាល់ៗយកតែម្តង។យោងតាមប្រភពបានឱ្យដឹងថា លោក Azadar Hussain ជាអ្នកយកព័ត៌មានឱ្យ GTV News បានចុះទៅតំបន់ Kot Chatta ក្នុងប្រទេសប៉ាគីស្ថាន ដើម្បីរាយការណ៍ព័ត៌មានទាក់ទិនទៅនឹងគ្រោះទឹកជំនន់ក្នុងតំបន់។លោក Azadar បានសម្រេចចិត្តចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងទឹកលិច ដើម្បីធ្វើឱ្យមហាជនចាប់អារម្មណ៍ និងធ្វើឱ្យពួកគេយល់ពីអារម្មណ៍ដ៏លំបាកដែលប្រជាជនក្នុងតំបន់កំពុងជួបប្រទះ។
លោក Azadar Hussain កំពុងរាយការណ៍ព័ត៌មានគ្រោះទឹកជំនន់
ប្រភពដដែលបានឱ្យដឹងថា អ្នករស់នៅក្នុងតំបន់ពិតជាលំបាកជាខ្លាំង ព្រោះតែអាជ្ញាធរក្នុងតំបន់មិនបានចាត់វិធានការដោះស្រាយបញ្ហាលិចទឹកជូនប្រជាពលរដ្ឋនោះទេ ហើយមានប្រជាជនជាច្រើននាក់បាននាំគ្នាធ្វើការតវ៉ានិងទាមទារឱ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការដោះស្រាយបញ្ហាឱ្យពួកគេជាបន្ទាន់។យ៉ាងណាមិញ​ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម​ Twitter ជាច្រើនបានសម្តែងការកោតសរសើរនូវស្មារតីក្លាហានរបស់លោក Azadar Hussain​ ខណៈពេលអ្នកខ្លះក៏បានបារម្ភពីសុវត្ថិភាពរបស់លោកផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖