ឃើញ​ទុក​ចោល​ទំនង​ពេក​ប្រុង​យក​ទៅ​តែ​មានអី​ផ្អើល​ឆោឡោ​ឈុ​ល

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៦:៣១
ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​មាន​សតិ​មិន​គ្រប់​បាន​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ញឹកញាប់​ត្រូវ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០០​នាទី នៅ​ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ជនសង្ស័យ​ឈ្មោះ រិ​ន វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លើក​ស្រូវ មាន​ទីលំនៅ​ភូមិ​អង្គាស​ដី ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ ជា ជឺ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
កន្លង​មក​ជនសង្ស័យ​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ហើយ​ជនសង្ស័យ​ជា​មនុស្ស​(​មាន​សតិ​មិនល្អ​) ។ លុះដល់​ថ្ងៃ​ទី​០៣ សីហា ម៉ោង​០៥​និង​០០​នាទី​ល្ងាច ជនសង្ស័យ​បាន​ជិះ​រថយន្ត​តាក់ស៊ី​តែ​ម្នាក់ឯង​ចេញពីផ្ទះ​របស់​ខ្លួន​នៅ​ឯ​ភូមិ​អង្គាស​ដី ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ឆ្ពោះ​មក​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ពេល​មក​ដល់​ឃុំ​វិហារ​សួគ៌ ជនសង្ស័យ​បាន​ដើរ​តាម​ផ្លូវ​ហើយ​ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ ។
រហូត​ដល់​ថ្ងៃ​ទី​០៤ សីហ ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ជនសង្ស័យ​បាន​ដើរ​តាម​ផ្លូវ​មក​ដល់​ដេប៉ូ​លក់​ដែក​នៅ​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ឃើញ​ម៉ូតូ​កង់​បី​របស់​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ដេប៉ូ​លក់​ដែក​ពេល​នោះ​ជនសង្ស័យ​បាន​លួច​ម៉ូតូ​កង់​បី​ជិះ​ចេញ​ទៅ​ទិស​ខាងកើត ភ្លាម​នោះ​ជន​រង​គ្រោះ​ឃើញ​បាន​ស្រែក​ឆោ​រ​ឡោ ហើយ​ថៅកែ​ដេប៉ូ​លក់​ដែក​បាន​ជិះ​ម៉ូតូឌុប​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​រហូត​ដល់​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួគ៌ ទើប​ឃាត់​ជនសង្ស័យ​បាន​ប្រគល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វិហារ​សួគ៌​ចាត់ការ​តាម​នីតិវិធី ៕
ប្រភព៖ កោះសន្តិភាព