រញ្ជួយសង្វៀន Super Champ!! ធន់ ចាន់តាក់ វាយជើងខ្លាំង ស្ដារ៍ប៊យ បែក ១០ថ្នេរ លើទឹកដីថៃ (មានវីដេអូ)

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៦:៣៨
ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សិស្សគុនរបស់ក្លិបក្រសួងការពារជាតិ ធន់ ចាន់តាក់ (នាង ចាន់) បានប្រកួតចាញ់កីឡាករជើងខ្លាំងថៃ ស្ដារ៍ប៊យ ដោយពិន្ទុ ប៉ុន្តែបានបន្សល់ទុកនូវស្នាមបែក ១០ថ្នេរជូនជើងខ្លាំងថៃរូបនេះ។
កីឡាករស្ដារ៍ប៊យ និងកីឡាករ ធន់ ចាន់តាក់ (រូបភាព: Muay Thai Super Champ)
ការប្រកួតពេញ ៣ទឹក កីឡាករទាំងពីរ បានសម្រុកគ្នាខ្លាំង ដោយប្រើគ្រប់ក្បាច់ និងអាវុធវាយទៅលើដៃគូប្រកួត រហូតតែមានស្នាមបែកទាំងសងខាង គ្រាន់តែកីឡាករថៃ បែកធំជាង។ ប៉ុន្តែជាលទ្ធផល កូនសិស្សរបស់លោកគ្រូ ធន់ សុភា បានចាញ់ពិន្ទុកីឡាករថៃ៕
កីឡាករ ធន់ ចាន់តាក់(រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត(រូបភាព: Muay Thai Super Champ)
ចង់ដឹងថាការប្រកួតនោះ កីឡាករទាំងពីរ ប្រើក្បាច់ពិសេសៗអ្វីខ្លះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!