ឡូយយ៉ាងនេះ! Yuna ក្រុម ITZY ទម្លាយអាថ៌កំបាំងដែល JYP ទទួលនាងឲ្យចូលក្នុងផលិតកម្ម

កូរ៉េខាងត្បូង៖ ការចូលធ្វើជាតារាចម្រៀង Kpop គឺមានការឆ្លងកាត់ដំណាក់កាលជាច្រើនប្រភេទខុសៗគ្នា ចំពោះអ្នកខ្លះពួកគេបានចូលក្នុងផលិតកម្មដោយសារតែការដាក់ពាក្យប្រកួតប្រជែង ឯអ្នកខ្លះគឺត្រូវបានផលិតកម្មឃើញសមត្ថភាពសម្តែងនៅតាមទីសាធារណៈ ឬតាមការណែនាំផ្សេងៗ។យ៉ាងណាមិញ សម្រាប់នាង Yuna សមាជិកក្រុមកូនពៅ​ ITZY របស់ផលិតកម្ម JYP វិញ ការចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្មរបស់នាង ហាក់ខុសប្លែកពីតារាចម្រៀងដទៃ។ ក្នុងនោះដែរ កាលពីថ្មីៗនេះ មានអ្នកគាំទ្រម្នាក់បានបង្ហាញការសន្ទនារវាងគេ និងនាង Yuna ក្នុងអំឡុងកម្មវិធី FanSign ក្រុម ITZY ដោយអ្នកគាំទ្របានសួរទាក់ទងនឹងការដំណាក់កាលចូលធ្វើជាតារាចម្រៀងរបស់នាងថា តើនាងបានដាក់ពាក្យប្រកួត ឬក៏បង្ហាញសមត្ថភាពនៅតែទីសាធារណៈ?នាង​ Yuna ក៏បាននិយាយដោយមិនលាក់លៀមទៅអ្នកគាំទ្រវិញថា នាងត្រូវបានអ្នកគ្រប់គ្រងរបស់ផលិតកម្មចូលទៅសួរដល់កន្លែង ដែលនាងទទួលពានរង្វាន់ផ្នែកតន្ត្រី។ ក្រោយពីលឺបែបនេះ អ្នកគាំទ្របានសាកសួរបន្តថា តើនាងបានយកបទចម្រៀងអ្វីសម្រាប់ធ្វើតេស្តចូលផលិតកម្ម? ទោះជាយ៉ាងណាក្តី នាង Yuna បានផ្តល់ចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថា នាងមិនបានធ្វើតេសសមត្ថភាពអ្វីទាំងអស់ ហើយនាងក៏ត្រូវបានផលិតកម្មទទួលយកតែម្តង។យ៉ាងណាក៏ដោយ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រផ្សេងទៀតបាននិយាយថា នាង Yuna ត្រូវបានផលិតកម្មទទួលយក ដោយគ្មានការធ្វើតេស ប្រហែលជាពួកគេឃើញសម្រស់របស់នាងជាធំ ឯអ្នកខ្លះទៀតបាននិយាយថា ផលិតកម្មច្បាស់ជាដឹងថា នាងមានសមត្ថភាពទាំងច្រៀងនិងរាំ ទើបពួកគេមិនបានធ្វើតេសន៍នាងបែបនេះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Yuna
Yuna
សម្តីអ្នកគាំទ្រ
Yuna ពេលនៅរៀន