ទើបតែដឹងថា បូណា វីន ជាកូនកំព្រា ម្តាយឪពុក ត្រូវគេមើលងាយធ្វើបាប រហូតពេលនេះ នាងមានសមត្ថភាព អាចដើរជួយអ្នកលំបាក​​ តាមអ្វីនាងប្រាថ្នាបាន

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង បូណាវីន ជាតារាម្នាក់ ដែលអាចនិយាយបានថា ជាតារាវ័យក្មេង ទើបតែចូលនោះទេ តែនាង មានភាពល្បីល្បាញ នៅក្នុងការងារសិល្បៈ មិនចាញ់តារាផ្សេងទៀតនោះទេ។ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនៅក្នុងការងាររបស់នាង​ តាមការពិត បូណា វីន មានជីវិតសែនជូរចត់ ដែលនាងទើបតែទម្លាយកាលពីថ្មីៗនេះ ដោយនាងជា ក្មេងកំព្រាឪពុកម្តាយ ហើយជីវិតរបស់នាង នៅពីក្មេង​ត្រូវគេធ្វើបាបមើលងាយខ្លាំងណាស់ តែនាងព្យាយាមសិក្សា និងខិតខំរកស៊ី គួបផ្សំ មានចំណូលពីសិល្បៈទៀតនោះ ទើបនាងអាចក្លាយខ្លួនជាមនុស្សស្រីម្នាក់ ដ៏រឹងមាំម្នាក់។ ជាពិសេស នៅពេលនេះ នាងក៏អាចមានសមត្ថភាព ជួយជនក្រីក្រ ចាស់ជរា តាមក្តីប្រាថ្នា ដែលនាងប៉ងទុកជាយូរណាស់មកហើយ ព្រោះថា​នាង សន្យានឹងខ្លួនឯង នៅពេលនាងមានបានគ្រាន់បើបន្តិច នាងនឹងដើរជួយអ្នកលំបាក ដោយសារតែនាង យល់អារម្មណ៍នេះ ទើបនាង​ដឹងថា​ជីវិតមួយនោះ ពិបាកប៉ុណ្ណា៕
បូ ណាវីន
បូ ណាវីន
បូ ណាវីន ចុះទៅជួយជនចាស់ជរា
បូ ណាវីន ចុះទៅជួយជនចាស់ជរា
បូ ណាវីន ចុះទៅជួយជនចាស់ជរា
សាររបស់នាង