កាន់តែងាយស្រួល និងមានទំនុកចិត្តជាមួយនឹងបណ្ដាញ ការិយាល័យទូទាំងប្រទេស និងបច្ចេកវិទ្យាទំនើបរបស់ ប្រាសាក់!

  • អង្គារ ០៦ សីហា, ២០១៩ ០៩:២៣
ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងមានសម្ទុះខ្លាំងក្នុងទីផ្សារ ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុប្រកបដោយសក្តានុពលមួយនេះ កំពុងពង្រីកបណ្តាញការិយាល័យរបស់ខ្លួនជាច្រើនសាខាលើផ្ទៃប្រទេស។
រហូតមកដល់បច្ចុប្បន្ននេះ ប្រាសាក់បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន។ ក្រៅពីការផ្តល់ការបម្រើសេវានៅតាមសាខា ប្រាសាក់ បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមទូរស័ព្ទដៃ និងកុំព្យូទ័របានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងទីកន្លែង។ ជាងនេះទៅទៀត អតិថិជនក៏អាចដកប្រាក់ និងចាត់ចែងសាច់ប្រាក់ជាមួយនឹងម៉ាស៊ីនអេធីអឹមប្រាសាក់បាន ២៤ ម៉ោងក្នុង ១ ថ្ងៃ ៧ ថ្ងៃក្នុង ១ សប្តាហ៍ផងដែរ។ លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានលើកឡើងថា៖លោកសូនី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់។សូមបញ្ជាក់ថា ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​សេវា​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​​សេវា​ធនាគារ​ចល័ត និងសេវាបញ្ជាក់សមតុល្យគណនី​ ​ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​៕​សម្រាប់​ព័ត៌មាន​បន្ថែម​៖​www.prasac.com.kh
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា