ទីបំផុត!! អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Gary Cahill រកក្លិបថ្មីឃើញហើយ

  • អង្គារ ០៦ សីហា, ២០១៩ ០៨:៥៧
អង់គ្លេស៖ កីឡាករអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Gary Cahill បានទៅចូលរួមផ្លូវការជាមួយក្លិបក្នុងក្របខណ្ឌ Premier League ដដែលគឺក្លិប Crystal Palace ដោយមិនមានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីតោខៀវ Chelsea ក្រោយរួមរស់ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍រយៈពេល ៧ឆ្នាំ។
Gary Cahill ទៅចូលរួមជាមួយ Crystal Palace
ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ឆ្នាំជាមួយ Crystal Palace អមដោយតម្លៃពលកម្មនឿយហត់ ៧៥​ ០០០ផោន ក្នុងមួយសប្ដាហ៍។ ខ្សែការពារដែលធ្លាប់ជួយឲ្យ Chelsea ឈ្នះពានរង្វាន់ Premier League សង្ឃឹមថានឹងអាចមានឱកាសបង្ហាញខ្លួនលើទីលានជាមួយ Crystal Palace បានច្រើន ក្រោយពីរដូវកាលមុន គេចូលលេងឲ្យ Chelsea បានត្រឹមតែ ២ប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួតលីគ។  បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sportsmail កាលពីសប្ដាហ៍មុន ក្លិប Burnley និង West Ham សុទ្ធតែចាប់អារម្មណ៍ក្នុងការនាំយក Cahill ប៉ុន្តែ Crystal Palace ដែលអាចនាំយកខ្សែការពារម្នាក់នេះបាន។គួរបញ្ជាក់ផងដែរថា Cahill ជាកីឡាករទី៣ហើយដែល Crystal Palace នាំចូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ បន្ទាប់ពីកីឡាករ Stephen Henderson និង Jordan Ayew៕ប្រភព៖ Daily Mail