ហួសចិត្ត! ជិះកង់មកបុកគេហើយ យកឆ័ត្រវាយក្បាលគេទៀត ទ្រាំលែងបាន ខាងប្រុសត.ដៃវិញ (មានវីដេអូ)

ចិន៖ ស្រ្តីវ័យចំណាស់ម្នាក់ ជិះកង់មិនប្រយ័ត្នបណ្ដាលឲ្យទៅបុកបុរសម្នាក់ទៀត រួចក៏យកឆ័ត្រវាយបុរសនោះ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងខេត្ត Guangdong ប្រទេសចិន។យោងតាមវីដេអូមួយដែលបានថតដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីស្ត្រីវ័យចំណាស់ម្នាក់កំពុងជិះកង់ ប្រុងនឹងបត់ទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យទៅបុកបុរសម្នាក់ដែលកំពុងជិះកង់បញ្ច្រាស់ទិសគ្នា។ ស្ត្រីចំណាស់បានផ្ទុះកំហឹង ទាញឆ័ត្រទៅវាយក្បាលបុរសនោះយ៉ាងពេញទំហឹង។ ទ្រាំមិនបាន បុរសនោះក៏បានទាញស្រ្តីចំណាស់ផ្ដួលទៅលើដី វាយនិងទាត់ធាក់ជាច្រើនដង។
ស្ត្រីចំណាស់កំពុងវាយបុរសនោះ
ក្រោយមក ស្រ្តីចំណាស់បានក្រោកឡើង ព្យាយាមយកឆ័ត្រទៅវាយបុរសនោះទៀត ប៉ុន្ដែបុរសនោះចាប់ឆ័ត្រជាប់ រួចវាយទៅលើស្ត្រីចំណាស់បន្ដទៀត។ ការឈ្លោះប្រកែកគ្នានេះត្រូវបានបញ្ឈប់ បន្ទាប់ពីមានអ្នកនៅជិតនោះចូលទៅឃាត់។
ស្ត្រីចំណាស់កំពុងដួលទៅលើដី
ក្រោយពីវីដេអូបានបង្ហោះនៅលើបណ្ដាញសង្គម Weibo មានមតិជាច្រើន មិនគាំទ្រទង្វើរបស់ស្ត្រីចំណាស់នោះផងដែរ។ យ៉ាងណាក៏ដោយ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត តាមរកភាគីទាំងពីរដើម្បីយកមកសាកសួរ និងដោះស្រាយ៕សូមទស្សនាវីដេអូខាងក្រោម៖WARNING: Video contains graphic violence