បុរសម្នាក់ដើរថយក្រោយ ៨០០គីឡូម៉ែត្រដើម្បីជួបប្រធានាធិបតីឥណ្ឌនេស៊ី ធ្វើរឿងដ៏អស្ចារ្យមួយ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ បាននិងកំពុងតែល្បីឈ្មោះពេញពិភពលោក ព្រោះតែការ Challenge ដ៏ពិសេសមួយដើម្បីជួយថែរក្សាបរិស្ថាន។ លោក Medi Bastoni វ័យ៤៣ឆ្នាំ បាននិងកំពុងតែដើរថយក្រោយជាង ៨០០គីឡូម៉ែត្រពីភូមិរបស់លោកដើម្បីទៅជួបប្រធានាធិបតីឥណ្ឌនេស៊ី ធ្វើរឿងដ៏អស្ចារ្យមួយ។លោក Bastoni បានចាកចេញពីភូមិ Dono ស្ថិតក្នុងភាគខាងកើតនៃកោះជ្វាកាលពីថ្ងៃទី១៧ ខែកក្កដាដើម្បីទៅវិមានប្រធានាធិបតី​ ស្ថិតក្នុងទីក្រុង Jakarta ក្នុងគោលបំណងទៅអបអរបុណ្យឯករាជ្យជាតិលើកទី៧៤របស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ហើយលោកក៏សង្ឃឹមថានឹងបានជួបនឹងប្រធានាធិបតីចូកូវីដូដូផងដែរ។មូលហេតុដែលគាត់ធ្វើ Challenge ដើរថយក្រោយជាង ៨០០គីឡូម៉ែត្រដើម្បីជួបប្រធានាធិបតី​ឥណ្ឌនេស៊ី ក្នុងគោលបំណងចង់សុំពូជដើមឈើដើម្បីដាំនៅក្នុងព្រៃនៅតំបន់ភ្នំ Mount Wills ក្បែរភូមិរបស់លោក ហើយការធ្វើបែបនេះក៏បានដាក់តឿន និងបង្កើនការយល់ដឹងអំពីការអភិរក្សព្រៃឈើទៅដល់មហាជនផងដែរ។
លោក Medi Bastoni កំពុងដើរថយក្រោយ
លោក Bastoni បាននិយាយថា លោកមានគម្រោងដើរមួយថ្ងៃ ៣០គីឡូម៉ែត្រ ហើយលោកក៏បានពាក់ឧបករណ៍ពិសេសម្យ៉ាងដែលតភ្ជាប់នឹងកញ្ចក់នៅពីមុខ ដើម្បីអាចឱ្យលោកមើលឃើញតាមកញ្ចក់នេះ រួចលោកក៏អាចបន្តដើរថយក្រោយជាហូរហែបាន។លោកបានបន្តរៀបរាប់ទៀតថា៖លោក Bastoni បានពន្យល់ទៀតថា ការដើរថយក្រោយ ៨០០គីឡូម៉ែត្រក៏ជានិមិត្តសញ្ញានៃការមើលថយក្រោយ និងការចងចាំពីបុព្វបុរសដែលបានលះបង់ជីវិត តស៊ូដើម្បីប្រទេស និងរម្លឹកគុណដល់ពួកគាត់ផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖