ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង!

ក្នុងរាងកាយ​របស់យើងមាន​ជាតិទឹក​រហូត​ដល់ ៦០% ដូច្នេះ​ការផឹក​ទឹក ពិតជា​សំខាន់ណាស់ ដើម្បីជួយ​រក្សា​ជាតិ​ទឹក​ក្នុងរាងកាយ។ ទឹកអាច​ជួយឲ្យ​ដល់​សន្លាក់ផ្ដល់​អុកស៊ីហ្សែន​ក្នុង​រាងកាយ កំណត់​សីតុណ្ហភាព​ក្នុង​ខ្លួន ជួយ​ដល់​ការរំលាយ​អាហារ បណ្ដេញ​ជាតិពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​ដល់​បញ្ហា​ផ្សេងទៀត។ដើម្បី​សុខភាព​ល្អ យើងគួរផឹក​ទឹកយ៉ាងតិច ២លីត្រ/ថ្ងៃ ហើយវាក៏សំខាន់​ខ្លាំងដែរ ដែល​យើង​គួរផឹក​ទឹក ឲ្យ​ត្រូវតាម​ពេលវេលា ដើម្បី​ទទួល​អត្ថប្រយោជន៍​កាន់​តែ​ល្អថែម​ទៀត។ នេះជាពេលវេលា​ទាំង ៦ ដែល​យើងគួរផឹកទឹក ដើម្បី​សុខភាព​ល្អ៖១. ក្រោក​ពីគេងពេលព្រលឹមចាប់ផ្ដើម​ថ្ងៃថ្មី ជាមួយនឹង​ការ​ផឹកទឹក ១កែវ អាចជួយ​បណ្ដេញជាតិ​ពុល​ចេញពី​រាងកាយ និង​បង្កើន​ថាមពល​ពេញមួយ​ថ្ងៃ។ នៅពេល​ព្រឹក ផឹកទឹក​ធម្មតា ឬ​ទឹកក្តៅឧណ្តៗ គឺល្អសម្រាប់​សុខភាព ហើយ​គួរចៀសវាង​ការផឹកទឹក​ត្រជាក់។២. មុន​ញ៉ាំ​អាហារការផឹកទឹក មុនពេល​ញ៉ាំ​អាហារ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍ឆ្អែត ហើយ​ធ្វើឲ្យ​យើង​មិន​ញ៉ាំ​អាហារ​លើស​កម្រិត។ ការ​ផឹក​ទឹក១​កែវ មុន​ញ៉ាំអាហារ​ថ្ងៃត្រង់ ៣០​ នាទី ជួយ​ធ្វើឲ្យ​រសជាតិ​អាហារ​កាន់តែ​ឆ្ងាញ់ និង​ជួយផ្ដល់​សំណើម​ដល់​ភ្នាសក្រពះ។៣. ពេល​​ឃ្លានពេលខ្លះយើង​មាន​អារម្មណ៍​ឃ្លាន តែតាមពិតទៅ​យើង​ស្រេកទឹក​ទេ ដូច្នេះយើង​អាច​ផឹកទឹក​សាកមើល ថាតើ​ក្នុង​ខ្លួន​យើង​ខ្វះជាតិ​ទឹក ឬយ៉ាងណា?៤. មុន និង​ក្រោយ​ហាត់ប្រាណដើម្បី​ការពារ​ការ​ខ្សោះជាតិទឹក វាសំខាន់ណាស់ ដើម្បី​ផឹកទឹក ២-៣កែវ មុន និង​ក្រោយ​យើង​ហាត់ប្រាណ ក៏អាចជួយ​រក្សា​តុល្យភាព​សារធាតុ​រាវ​ក្នុងរាងកាយ​របស់​យើង ប៉ុន្ដែកុំផឹក​ទឹក​ច្រើនពេក ក្នុង​រយៈពេល​ខ្លី។៥. ពេល​ឈឺបង្កើន​ការផឹក​ទឹក​ឲ្យ​បាន​ច្រើន នៅពេល​យើង​ធ្លាក់ខ្លួន​ឈឺ ព្រោះ​វាមិនត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​ទេ វាថែម​ទាំង​បណ្ដេញ​ជាតិ​ពុលចេញពី​រាងកាយ និង​ជួយឲ្យ​ធូរស្រាល​បាន​លឿន។៦. ពេល​អស់កម្លាំងបើ​យើងអស់កម្លាំង ឬមានពេល​សម្រាក​អត់​ធ្វើ​អីកុំភ្លេច​ទឹក។ គួរផឹកទឹកឲ្យបាន ១កែវ។ ​ អាការៈ​អស់កម្លាំង ជាសញ្ញាមួយនៃ​ការ​ខ្សោះ​ជាតិទឹក។ ការផឹកទឹកនឹង​ជួយ​បង្កើន​ថាមពល​ដល់​ខួរក្បាល បើអត់ទាន់គេង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet