មកធ្វើការហត់នឿយ Chartayodom ត្រូវភរិយា និងក្រុមគ្រួសារចាំ Surpriseខួបឲ្យ បែបនេះ អ្នកណាមិនរំភើបចិត្ត (មានវីដេអូ)

ថៃ៖ យប់មិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្ដែងប្រុស លោក Chartayodom ឆ្លងចូលអាយុថ្មីមួយឆ្នាំទៀតហើយ ដោយពិធីខួបកំណើតរបស់លោកនៅឆ្នាំនេះ គឺត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈគ្រួសារ ជួបជុំគ្នាប៉ុណ្ណោះ មិនមានជាការធ្វើពិធីជប់លៀងអបអរអធិកអធមនោះទេ។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺតារាស្រី អ្នកនាង Vicki ដែលជាភរិយាបណ្ដូលចិត្ត ព្រមទាំងសមាជិកគ្រួសាររបស់ លោក Chartayodom ជាច្រើននាក់ផ្សេងទៀត បាននាំគ្នាធ្វើការ Surprise ថ្ងៃកំណើតឲ្យ ក្រោមបរិយាកាសមួយយ៉ាងសប្បាយរីករាយ និងមានក្ដីសុខ ឃើញហើយពិតជារំភើបចិត្ត ជំនួសតារាប្រុសរូបនេះជាខ្លាំង។យ៉ាងណាមិញ សកម្មភាពទាំងអស់នេះ មិនមែនត្រឹមតែជាទិដ្ឋភាពអបអរសាទរថ្ងៃកំណើតតែមួយនោះទេ ប៉ុន្តែនេះបានបង្ហាញពីភាពកក់ក្ដៅដែល តារាសម្ដែងប្រុសរូបនេះ ទទួលបានពីក្រុមគ្រួសារ ជាពិសេសភរិយា ​និងកូនជាទីស្រលាញ់របស់លោកតែម្ដង៕ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Chartayodom​ និងភរិយា
ទិដ្ឋភាពខួប Chartayodom
ទិដ្ឋភាពខួប Chartayodom
ទិដ្ឋភាពខួប Chartayodom
ទិដ្ឋភាពខួប Chartayodom