ល្អមើលណាស់ ពន្លកគុនខ្មែរប៉ះគ្នា!! ប្អូនបង្កើត ឃុន ឌីម៉ា ប្រកួតជាមួយ រឿង សោភ័ណ្ឌ តូច (មានវីដេអូ)

  • អង្គារ ០៦ សីហា, ២០១៩ ១០:៥២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីពន្លកគុនខ្មែរ ដណ្ដើមប្រាក់លាន ដេនី ក្វាន់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្អូនប្រុសបង្កើតរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា កីឡាករ ឃុន ឌីម៉ី បានប្រកួតចាញ់ពិន្ទុកីឡាកររបស់ក្លិបក្រសួងការពារជាតិ ឌឹម សារ៉ា ដែលមានរហស្សនាមថា រឿង សោភ័ណ្ឌ តូច។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ដោយសារតែពួកគេនៅវ័យក្មេងៗ ការប្រកួតធ្វើឡើងតែ ៣ទឹកប៉ុណ្ណោះ។ ការប្រកួតចាប់ផ្ដើមទឹកទី ១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាទេ ប៉ុន្តែនៅចុងទឹក ឌឹម សារ៉ា បានទាត់ឲ្យ ឃុន ឌីម៉ី រាប់ម្ដង។ ចូលដល់ទឹកទី ២ និងទឹកទី៣ កីឡាករទាំងពីរបានប្ដូរគ្នាទៅវិញទៅមក ដែលបានញាំងការប្រកួតឲ្យកាន់តែល្អមើល៕សូមប្រិយមិត្ត ទស្សនាវីដេអូនៃការប្រកួតរវាង ឌីម៉ី និង សារ៉ា ខាងក្រោមនេះទាំងអស់គ្នា!!