អាយដលមកទៀតហើយ! Park Min Young និង តារាប្រុស Seo Kang Jun នឹងប៉ះគ្នាក្នុង រឿងភាគបែបរ៉ូមែនទិកថ្មី

កូរ៉េ​ខាង​ត្បូង៖ ជាក់​ស្តែង​ក្នុងពេល​ថ្មី​ៗ​នេះ ​ខាង​បណ្តាញ​សារព័ត៌មាន​ របស់​កូរ៉េ​បាន​ បង្ហើប​ថា តារា​សម្តែង​ស្រី​Park Min Young និងតារា​ប្រុស​Seo Kang Jun ត្រៀ​ម​សហការ​​ ជា​មួយ​គ្នាក្នុង​រឿង​ភាគ​ថ្មី បែប​រ៉ូ​មែន​ទិកដែល​ដក​ស្រង់​ចេញពី ​ប្រលោម​លោក​ដ៏​ល្បី​មួយ​។ រឿង​ភាគ​ថ្មី​នេះ​ មាន​ចំ​ណង​ជើង​ថា “I’ll Come By When The Weather’s Good” ។ រឿង​ប្រលោម​លោក​នេះ ​ត្រូវ​បា​ន​ដក​ស្រង់​ចេញ​ពី ​ស្នាដៃ​របស់​អ្នក​និពន្ធLee Do Woo ដែល​រៀប​រាប់​ពី ​ស្នេហា​បែប​រ៉ូ​មែន​ទិច រវាងគ្រូ​បង្រៀន​សិល្បះម្នាក់ និង​ម្ចាស់​ហាង​លក់​សៀវភៅ​។ Park Min Young ត្រូវ​បាន​ដើ​រតួជា អ្នក​គ្រូ​សិល្បះ ​ដែល​មាន​ឈ្មោះ​ថា Hye Won ស្រប​ពេល​ដែលSeo Kang Jun ត្រូវ​សម្តែង​ជា ​ម្ចាស់​ហាង​លក់​សៀវភៅ  ដែលមាន​ឈ្មោះ​ថាEun Seob ។គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង​ភាគ​ថ្មី​នេះ​នឹង ​ត្រូវ​​ថតចប់​ជា​ស្ថាពរ ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ ហើយ​នឹង​មាន​​ការ ​ចាក់​បញ្ចាំង​លើ​ទូរទស្សន៍JTBC ផងដែរ៕
តារា​សម្តែង​ស្រី​Park Min Young
តារា​សម្តែង​ស្រី​Park Min Young
តារា​សម្តែង​ស្រី​Park Min Young
តារា​ប្រុស​Seo Kang Jun
តារា​ប្រុស​Seo Kang Jun