លោកព្រះ! អាយុ៥០ឆ្នាំហើយ តែកុំមើលសម្រស់ បើមិនប្រាប់ទេ អាចនឹងគិតថាក្មេង ១៨ឆ្នាំអីមិនខាន! (រូបភាព)

ជប៉ុន៖ កាលពីថ្មីៗនេះ តារាស្រី Cosplay ជនជាតិជប៉ុនម្នាក់ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងពីការពិតនៃអាយុរបស់នាង មានវ័យរហូតដល់ទៅខ្ទង់ ៥០ឆ្នាំ ប៉ុន្តែបើក្រឡេកមកមើលពីរូបសម្រស់វិញ ស្អាតខ្ញង់ចង់ដាច់ផ្ងារ ក្រមុំៗវ័យក្មេងល្មមៗអាចនឹងសុំខ្មាសតែម្តង។
Sayuri Ozaki
Sayuri Ozaki ត្រូវបានគេស្គាល់ថា គឺជាតារាស្រី Cosplay មួយរូប (តុបតែងខ្លួនដូចតួអង្គតុក្កតាក្នុងគំនូរជីវចលជប៉ុន) ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ទាំងទៅរូបរាង សម្រស់ និងការស្លៀកពាក់តុបតែងខ្លួនយ៉ាងស្រស់ស្អាតរបស់នាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ពីអាយុពិតរបស់នាងនោះ គឺថាបច្ចុប្បន្ន Ozaki ឈានចូលវ័យ ៥០ឆ្នាំហើយ។ ប៉ុន្តែមិនថាយ៉ាងណា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះសម្រាប់នាងប៉ុណ្ណោះ ព្រោះថាបើក្រឡេកទៅមើលពីសម្រស់ពិតរាល់ថ្ងៃរបស់ Ozaki វិញ សឹងតែមិនអាចពណ៌នាបាន ប្រៀបបីដូចជាក្មេងជំទង់អាយុខ្ទង់ ១៧ ឬ ១៨ឆ្នាំ យ៉ាងអីចឹង។
Sayuri Ozaki
ជាក់ស្ដែង កាលពីថ្មីៗនេះ Ozaki បានស្លៀកពាក់តែងខ្លួនជាតួអង្គ​ Cosplay មួយ «Kotori Minami» ថតរូបបង្ហោះចែកចាយនៅលើគណនីអ៊ីស្តាក្រាមរបស់នាង ដោយទទួលបានការចាប់អារម្មណ៍ និងការសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើនាង។ក្រៅពីនេះ Ozaki ក៏មានការស្លៀកពាក់តុបតែងខ្លួន លក្ខណៈឈុតសម្លៀកបំពាក់រ៉ូបវែងធម្មតា ឈុតបែបកូនក្មេងសិស្សសាលា ក៏ដូចជាឈុតជាច្រើនផ្សេងទៀត ដើម្បីបង្ហាញជូនដល់អ្នកគាំទ្រនាង ដែលមើលទៅគឺពិតជាស្រស់ស្អាត ស័ក្តិសម ព្រោះតែសម្រស់និងអាយុរបស់នាង គឺខុសគ្នាដាច់ឆ្ងាយយកតែមែនទែន។
Sayuri Ozaki
បើយោងតាមប្រភពសារព័ត៌មានបរទេសមួយ បានទម្លាយឲ្យដឹងថា Ozaki ទើបតែឈានចូលវ័យ ៥០ឆ្នាំ កាលពីខែមុននេះប៉ុណ្ណោះ (កក្កដា)។ ជាការពិត Ozaki មើលទៅនាង គឺពិតជាស្រស់ស្អាតគ្រប់ទម្រង់ បើទោះបីជានាង គ្រងនូវឈុតសម្លៀកបំពាក់ផ្សេងៗគ្នាបែបណាក៏ដោយ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ប្រភពពុំបានទម្លាយឲ្យដឹង ពីរូបមន្តនៃការថែទាំសម្រស់របស់នាង ឬ Ozaki ធ្លាប់បានឆ្លងកាត់ការវះកាត់កែសម្ផស្ស ឬយ៉ាងណានោះទេ ទើបបានជានាងមើលទៅនៅតែក្មេងស្អាតបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki
Sayuri Ozaki