អ្នកណាថា តារា រាប់អានគ្នាមិនដែលបានយូរ? មើល ដាលីស និង យូប៊ីន រាប់អានជាមិត្តនឹងគ្នាជិត១០ឆ្នាំ មើលរូបទាំងនេះបានដឹង!

ភ្នំពេញ៖ កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីកញ្ញា ស៊ីន យូប៊ីន និងមេម៉ាយសាច់ចាំអ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្ត ចាប់អារម្មណ៍ ខណៈពេលនៅក្នុងកម្មវិធីមួយ។ ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង ភិន សុដាលីស ដែលជាតារាសម្ដែងស្រីនិងជាកូនស្រីរបស់លោក អ៊ិន សុភិន នោះបានបង្ហោះថា៖ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនបានអារម្មណ៍នឹកស្មានមិនដល់ថា កញ្ញា ស៊ីន យូប៊ីន និង ភិន សុដាលីស ជាមិនមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាបែបនេះសោះ។
លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងគឺ រូបសម្រស់របស់កញ្ញា ស៊ីន យូប៊ីន និងមេម៉ាយសាច់ចាំអ្នកនាង ភិន សុដាលីស កាលពី១០ឆ្នាំមុនប្រៀបធៀប ជាមួយនឹងបច្ចុប្បន្នស្អាតប្លែកខុសគ្នា ដាច់តែម្ដង។
គួរឲ្យដឹងផងដែរថា នេះលើកទីមួយដែលអ្នកនាង ភិន សុដាលីស ប្រមូលរូបថតចាស់ៗជាមួយនឹងកញ្ញា ស៊ីន យូប៊ីន មកបង្ហោះ ឲ្យហ្វេនបានឃើញបែបនេះ៕តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និង ស៊ីន យូប៊ីន
ភិន សុដាលីស និងមិត្តភក្តិ