សំបុត្រដំបូងដែល Daniel ផ្ញើជូនហ្វេន បន្ទាប់ពីប្រកាសទំនាក់ទំនងស្នេហា អានហើយចង់ស្រក់ទឹកភ្នែក

កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ តាំងពីថ្ងៃម្សិលមិញរហូតមកដល់ពេលនេះ រឿងរ៉ាវស្នេហារបស់ Kang Daniel និងសមាជិកក្រុម Twice បានគ្របដណ្ដប់ស្ទើរតែពាសពេញបណ្ដាញអ៊ីនធើណែតទៅហើយ។ក្នុងនោះដែរ បន្ទាប់ពីក្រុមហ៊ុនផលិតកម្មទាំង២ បានការប្រកាសទទួលស្គាល់ដំណឹងនេះភ្លាម នៅក្នុងបណ្ដាញអ៊ីនធើណែត ក៏កាន់តែផ្ដល់ចំណាប់អារម្មណ៍ទៅលើពួកគេ។ ជាការពិតណាស់ ក្រោយពីតារាល្បីៗ ប្រកាសពីទំនាក់ទំនងស្នេហា អ្នកគាំទ្រជាច្រើនរបស់ពួកគេ តែងតែបង្ហាញអារម្មណ៍មិនពេញចិត្ត។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះដែរ Daniel ក៏បានចេញសាសុំទោសជាផ្លូវការមួយ ទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក ដែលនេះជាសេចក្ដីថ្លែងការណ៍លើកដំបូងមួយរបស់លោក បន្ទាប់ពីផ្ទុះដំណឹងនេះឡើង។Daniel បានបង្ហោះសាដ៏វែងអន្លាយមួយ ដោយបញ្ជាក់ថាលោកពិតជាដឹងគុណ ដល់ក្រុមអ្នកគាំទ្រ ដែលទាំងតែឈរនៅក្បែរ ហើយផ្ដល់កម្លាំងចិត្តដល់លោករហូតមក។អត្ថន័យក្នុងសំបុត្រនេះបានសរសេរថា ៖ក្នុងនោះដែរ លោកក៏បានលើកឡើងពីទង្វើល្អៗ ដែលអ្នកគាំទ្របានធ្វើចំពោះលោកកន្លងមក លោកបានឃើញ និងទទួលយកវា។ ប៉ុន្តែអ្វីដែលជាទំនួសខុសរបស់លោក ដើម្បីសងទៅកាន់ពួកគេវិញនោះ គឺការខិតខំប្រឹងប្រែងធ្វើការ ធ្វើជា Kang Daniel ដ៏អស្ចារ្យម្នាក់សម្រាប់ហ្វេនៗ នៅក្នុងពេលអនាគត។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្របានបង្ហាញប្រតិកម្មទៅកាន់លោក យ៉ាងឈាមត្រជាក់ ដោយពួកគេបានប្រើប្រាស់សម្ដីថា លោកគ្រាន់តែខ្លាចបាត់បង់ហ្វេន ដែលជាប្រភពចំណូលរបស់លោកតែប៉ុណ្ណោះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel និងមិត្តស្រី
រូបភាពសារពី Daniel