ឲ្យលុយហើយថែមកីឡាករឲ្យទៀត!! Man City ចង់បានជម្រើសជាតិព័រទុយហ្គាល់រូបនេះពី Juventus ខ្លាំង

  • អង្គារ ០៦ សីហា, ២០១៩ ១៤:០០
អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បាននិងកំពុងជួបពិភាក្សាជាមួយ Juventus ជុំវិញការនាំយកខ្សែការពារស្ដាំជម្រើសជាតិព័រទុយហ្គាល់ Joao Cancelo មកកាន់កីឡដ្ឋាន Etihad Stadium។
កីឡាករJoao Cancelo
ការព្រមព្រៀងជាផ្លូវការមិនទាន់កើតមាននៅឡើយទេ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola ជឿជាក់ថានឹងអាចនាំយក Cancelo មកកាន់ទឹកដីអង់គ្លេសបាន មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ។ បច្ចុប្បន្ន Man City មានខ្សែការពារស្ដាំជម្រើសជាតិអង់គ្លេសមួយរូបហើយ គឺកីឡាករ Kyle Walker ប៉ុន្តែលោក Pep នៅតែចិញ្ចឹមចិត្តចង់បាន Cancelo ដោយដាក់សំណើទឹកប្រាក់ បូកថែមជាមួយកីឡាករប្រេស៊ីល Danilo ទៅឲ្យ Juventus ដើម្បីឲ្យ Juventus ពិចារណាការលក់ Cancelo។ ខ្សែការពារស្ដាំវ័យ ២៥ឆ្នាំ Joao Cancelo បានមកចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៨ ក្រោយផ្លាស់មកពីក្លិបអេស្ប៉ាញ Sevilla ក្នុងតម្លៃខ្លួន ៣៥លានផោន គឺបន្ទាប់ពីត្រូវបាន Inter Milan ខ្ចីជើងរយៈពេលមួយរដូវកាល។ គួរបញ្ជាក់ផងដែរថា​ Cancelo ជាកីឡាករមួយរូបក្នុងចំណោមជម្រើសជាតិព័រទុយហ្គាល់ផ្សេងទៀត ដែលបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន UEFA Nations League៕
កីឡាករ Joao Cancelo
ប្រភព៖ BBC