ខ្លាំងបាត់! មេក្រុមជួញដូរគ្រឿងញៀនម្នាក់ តែងខ្លួនបន្លំជាកូនស្រី លួចលបគេចខ្លួនចេញពីគុក (មានវីដេអូ)

ប្រស៊ីល៖ មេក្រុមជួញដូរគ្រឿងញៀនម្នាក់ បានព្យាយាមរត់គេចពីពន្ធនាគារដោយបន្លំខ្លួនធ្វើជាកូនស្រីរបស់គាត់ និងទុកនាងឲ្យនៅក្នុងគុកជំនួសវិញ នៅថ្ងៃដែលកូនស្រីទៅសួរសុខទុក្ខគាត់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅទីក្រុង Rio de Janeiro ប្រទេសប្រស៊ីល។ប្រភពបានឲ្យដឹងថា ជនល្មើសមានឈ្មោះថា Claudino da Silva ហៅក្រៅ តឿ អាយុ៤២ឆ្នាំបានពាក់ស្រោមមុខស៊ីលីកូន ពាក់វែនតា ដាក់សក់វែង និងស្លៀកខោខូវប៊ូយ រួមជាមួយអាវយឺតពណ៌ផ្កាឈូកដែលមានរូបនំដូណាត់ បន្លំក្លែងខ្លួនធ្វើជាកូនស្រីវ័យ១៩ឆ្នាំរបស់គាត់។ ប៉ុន្ដែការលបគេចខ្លួនចេញពីគុកគឺមិនបានសម្រេច ដោយសារការដើរ និងភាពភ័យញ័ររបស់គាត់ ធ្វើឲ្យសន្ដិសុខយាមគុកមានការសង្ស័យ។
ជនល្មើសនៅពេលពាក់ស្រោមមុខ
ក្រោយពីចាប់ខ្លួនអ្នកទោសបាន សន្ដិសុខនិងមន្ត្រីពន្ធនាគារបាន បញ្ជាឲ្យអ្នកទោសដោះសម្លៀកបំពាក់ និង ស្រោមមុខស៊ីលីសកូនចេញ ទើបបង្ហាញពីរូបរាងពិតរបស់គាត់។  ប្រភពបានបន្ដថា កូនស្រីរបស់អ្នកទោសអាចនឹងមានការរួមគំនិតជាមួយឪពុក ធ្វើពុតជាមកសួរសុខទុក្ខ ប៉ុន្ដែបែរជាលួចប្ដូរសម្លៀកបំពាក់គ្នាទៅវិញ។ ដូច្នេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតចំពោះករណីនេះបន្ថែម។
ជនល្មើសនៅពេលដោះស្រោមមុខចេញ
យ៉ាងណាមិញ ក្រោយពីកើតហេតុ មន្ត្រីពន្ធនាគារបានផ្ទេរជនល្មើសទៅគុកមួយផ្សេងទៀត ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត និងត្រូវប្រឈមមុខជាមួយទណ្ឌកម្មបន្ថែមទៀត៕សូមទស្សនាវីដេអូខាងក្រោម៖