ធ្វើដូចម្តេចទើបទទួលបានជោគជ័យក្នុងការជួញដូរឧបករណ៍និស្សន្ទ?

  • អង្គារ ០៦ សីហា, ២០១៩ ១៤:០៤
ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងវិស័យធនាគារ ធានារ៉ាប់រង អចលនទ្រព្យ និងឧបករណ៍និស្សន្ទ កំពុងបន្តការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ វិស័យឧបករណ៍និស្សន្ទ ឬការជួញដូរលើហាងឆេងមាស រូបិយប័ណ្ណបរទេស និងប្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ដោយសារតែវិស័យនេះមានការពេញនិយមខ្លាំងពីបណ្តាវិនិយោគិនទាំងជាតិ និងអន្តរជាតិ មានជនឱកាសនិយមមួយចំនួនបានឆ្លៀតឱកាសឆបោកដល់វិនិយោគិនដែលពុំបានធ្វើការសិក្សាស្វែងយល់ពីវិស័យនេះ ជាហេតុនាំឱ្យពួកគាត់សន្មតថា វិស័យនេះជាការបោកប្រាស់តែម្តង។ ទន្ទឹមនឹងនេះមានវិនិយោគិនមួយចំនួន ធ្លាប់មានប្រវត្តិខាតបង់នៅពេលវិនិយោគក្នុងវិស័យនេះ រួចក៏បោះបង់ចោលតែម្តង។ ដូច្នេះកញ្ញា វ៉ាន់ ស្រីទូច ដែលជាជំនួយការនាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) បានចូលរួមចែករំលែកអំពី «យុទ្ធសាស្រ្តជួញដូរឧបករណ៍និស្សន្ទប្រកបដោយភាពជោគជ័យ» ​​​។ជាដំបូងកញ្ញា ស្រីទូច បានលើកឡើងថា៖
កញ្ញាវ៉ាន់ ស្រីទូច
កញ្ញាបានបន្តថា៖ កញ្ញា ស្រីទូច បានបន្ថែមទៀតថា៖
កញ្ញាវ៉ាន់ ស្រីទូច
វិនិយោគិន ក៏គួរតែសិក្សាបន្ថែមទៀតលើការជ្រើសរើសឈ្មួញជើងសាឱ្យត្រឹមត្រូវដើម្បីធ្វើការវិនិយោគ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដឹងថា ឈ្មួញជើងសាដែលវិនិយោគិនកំពុងតែវិនិយោគជាមួយអាចទុកចិត្តបានដែរ ឬទេ។ វាមិនស្មុគស្មាញនោះឡើយក្នុងការជ្រើសរើសក្រុមហ៊ុនដើម្បីវិនិយោគ ដោយកញ្ញា ស្រីទូច បានបញ្ជាក់ថា៖ ទីមួយ វិនិយោគិនត្រូវតែប្រាកដថាក្រុមហ៊ុនដែលវិនិយោគិនកំពុងបណ្តាក់ទុកជាមួយ ជាក្រុមហ៊ុនដែលចុះបញ្ជីមានអាជ្ញាបណ្ណត្រឹមត្រូវដែលទទួលស្គាល់ដោយគណៈកម្មការមូលត្រកម្ពុជា។ ទីពីរ ក្រុមហ៊ុនមានទីតាំង និងប្រវត្តិរឹងមាំ និងអាចជឿទុកចិត្តបាន។ ទីបី ក្រុមហ៊ុនត្រូវមាននីតិវិធីនៃការដាក់ប្រាក់ និងដកប្រាក់ត្រឹមត្រូវទៅតាមធនាគារដែលមានកត់ត្រាលើគេហទំព័ររបស់គណៈកម្មការមូលត្រកម្ពុជា។ ជាមួយគ្នានេះដែរ វិនិយោគិន គួរតែមានគោលដៅច្បាស់លាស់ក្នុងការវិនិយោគដូចជាចង់វិនិយោគលើហាងឆេងអ្វី? វិនិយោគក្នុងរយៈពេលខ្លីឫវែង? ចង់វិនិយោគនៅពេលណា? មានគម្រោងប្រើទុនប៉ុន្មានពេលធ្វើការវិនិយោគ? ចំណុចទាំងអស់នេះហើយ គឺជាទុនជួយដល់វិនិយោគិនឱ្យធ្វើការវិនិយោគកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ កញ្ញា ស្រីទូច បានលើកឡើងផងដែរថា វិនិយោគិន គួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគដែលមានការធានាអះអាងលើប្រាក់ចំណេញប្រចាំខែ ឫការធានាលើអត្រាការប្រាក់ដែលខ្ពស់លើសពីដើមទុនរបស់វិនិយោគិន។  គួរបញ្ជាក់ផងដែរថា កញ្ញា វ៉ាន់ ស្រីទូច គឺជាបុគ្គលិកនិងអ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុដ៏ឆ្នើម និងទទួលបានជោគជ័យការងារយ៉ាងច្រើន។ កញ្ញា កំពុងបម្រើការងារនៅក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ និងទទួលស្គាល់ដោយគណៈកម្មការ​មូល​បត្រ​កម្ពុជា។ ក្រុមហ៊ុនផ្តល់នូវសេវាកម្ម​ជួញ​ដូរ​លើ​លោហៈ​ធាតុ​មាន​តម្លៃដូចជាមាស និងប្រាក់រូបិយប័ណ្ណបរទេស​ និង​ប្រេងជាដើម​ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ និងការផ្ដល់ជំនាញជួញដូរចាំបាច់ដល់វិនិយោគិន។
កញ្ញាវ៉ាន់ ស្រីទូច
សម្រាប់ព័ត៌មាននិងចំណេះដឹងបន្ថែម សូមទំនាក់ទំនងមកក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល តាមរយៈទូរស័ព្ទលេខ ០២៣ ២២ ៦៦៦៦/ ០១២​​​ ២៣១ ១០០/ ០១៥​​  ២៧៥ ៦៦៦ ឬចូលទៅកាន់គេហទំព័រ www.goldenfxlink.com ឬផ្ញើសារទៅទំព័រ Facebook: Golden FX Link Capital Co., Ltd.