ក្រៅពីអាជីពជាតារាចម្រៀង នូ ឧសភា ក៏ជាតារាបង្ហាញម៉ូតដ៏សង្ហា ប្រកបដោយសាច់ដុំធំៗ

ភ្នំពេញ៖​ ជឿជាក់ថា មានប្រិយមិត្តមិននាក់នោះទេ បានស្គាល់យ៉ាងច្បាស់ពីលោក នូ ឧសភា ដែលមានសម្លេងពីរោះផ្អែមស្រទន់ និងផ្ទុះការគាំទ្រ តាមរយៈបទ«ព្រងើយ» ជាក់ជាមិនខាន។​ក្រៅពីទឹកដមសម្លេងក្រអួនក្រអៅ នូ ឧសភា ក៏បានឆាបយកបេះដូង ពីហ្វេនៗបានជាច្រើនតាមរយៈមុខមាត់ និងរូបរាងដ៏ខ្ពស់សង្ហាថែមទៀតផង។  មួយរយៈចុងក្រោយនេះ នូ ឧសភា ហាក់ដូចជា ទទួលបានប្រជាប្រិយភាព​ និងមានភាពកាក់កប ជាមួយអាជីពសិល្បៈយ៉ាងខ្លាំង។ ជាក់ស្ដែង ក្រៅពីអាជីពជាតារាចម្រៀង តារាប្រុសរូបនេះ ក៏ជាតារាបង្ហាញម៉ូត មួយរូបថែមផងដែរ ធ្វើឲ្យទស្សនិកជនឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមិនដែលលេចលឺដំណឹងនេះ ពីមុនមកនោះទេ។យោងតាមគណនីហ្វេសប៊ុករបស់ លោក នូ ឧសភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបគេ​កំពុងស្ថិតលើឆាកFashion តុបតែងខ្លួនជាមួយ ឈុតសម្លៀកបំពាក់ ដែលមានម៉ូតប្លែកៗជាច្រើនឈុត បង្អួតពីរាងកាយខ្ពស់ស្រឡះ ថែមទាំងប្រកបដោយសាច់ដុំធំៗ និងការលេងទឹកមុខ មើលទៅពិតជាសាកសមជា តារាបង្ហាញម៉ូត ពិតប្រាកដមែន ។ ក្នុងពេលនោះដែរ គ្រាន់តែឃើញរូបថតប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម ជាពិសេសមិត្តៗនារី ជ្រួលជ្រើមជាមួយនឹង រូបសម្បត្តិរបស់ តារាប្រុសនេះគ្រប់ៗគ្នា៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត